Cctimesw1140xh150cm copy

ចិនផ្តើមជួសជុលផ្លូវឡើងវិញ ក្រោយបាក់ទំនប់ទឹក DongTing

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមមន្រ្តីសង្គ្រោះបន្ទាន់កំពុងចេញប្រតិបត្តិការជួសជុល និងសង្គ្រោះ បន្ទាប់ពីមានការបាក់ទំនប់វារីអគ្គិសនីនៅបឹង Dongting ដែលជាបឹងទឹកសាបធំជាងគេទីពីររបស់ប្រទេសចិន នៅខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន។បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ទំនប់ទឹកនៃបឹង Dongting បានដាច់ភ្លាមៗកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួសជុលយឺតយាវទីប្រជុំជន Tuanzhou ត្រូវបានជំនន់ទឹកបណ្តាលឲ្យលិចលង់ទំបន់មួយចំនួន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនដំបូងឡើយ ការបាក់នេះមានទទឹង ១០ ម៉ែត្រដោយសារតែភាពយឺតយាវនៃកម្លាំងមន្រ្តីជំនាញវាបានបន្តដាច់ពង្រីកដល់ ២២៦ ម៉ែត្រ ។ទឹកជំនន់បានជន់លិចភូមិជាច្រើនដែលបានបង្ខំឲ្យប្រជាពលរដ្ឋក្នុងតំបន់ស្វែងរកទីកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន។

នៅល្ងាចថ្ងៃសៅរ៍ ក្រុមការងារមកពីក្រសួងធនធានទឹកបានប្រញាប់ប្រញាល់ទៅកន្លែងគ្រោះមហន្តរាយ ដោយបានវាយតម្លៃស្ថានភាពនៃគ្រោះបាក់ទំនប់ ហើយបានពិគ្រោះជាមួយរដ្ឋាភិបាលក្នុងតំបន់ និងមន្ទីរពាក់ព័ន្ធ ដើម្បីដាក់ពង្រាយប្រតិបត្តិការជួសជុលបន្ទាន់។

ជាមួយគ្នានេះដែរ ក្រសួងគ្រប់គ្រងគ្រោះរាំងស្ងួត បានដាក់ពង្រាយ ដ្រូន រ៉ាដា ឡាស៊ែរ សម្រាប់ធ្វើផែនទីនៅនឹងកន្លែង និងរៀបចំផែនការបច្ចេកទេសក្នុងការជួសជុលកន្លែងដែលបាក់ដាច់។ មន្រ្តីជំនាញចិនលោក Deng Minghua បានអះអាងថា "ការរួមបញ្ចូលគ្នានៃប្រតិបត្តិការផ្លូវគោក និងទឹកអាចបង្កើនតំបន់ធ្វើការ ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការផ្សាភ្ជាប់ និងបង្កើនល្បឿននៃការជួសជុល។

ទន្ទឹមនឹងនេះ កន្លែងតាំងទីលំនៅថ្មីនីមួយៗនៅទូទាំងស្រុកត្រូវបានបំពាក់ដោយឧបករណ៍ចាំបាច់ប្រចាំថ្ងៃគ្រប់គ្រាន់ គ្រឿងបរិក្ខារត្រជាក់ និងក្រុមគ្រូពេទ្យជំនាញសម្រាប់ប្រជាជនដែលផ្លាស់ប្តូរទីលំនៅ។ ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋ និងរដ្ឋបាលបម្រុងស្បៀងអាហារ និងយុទ្ធសាស្ត្រជាតិ ក៏បានបែងចែកការផ្គត់ផ្គង់សង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលកណ្តាលបន្ថែមទៀត ដើម្បីគាំទ្រខេត្តហ៊ូណាន ក្នុងប្រតិបត្តិការការពារ និងជួយសង្គ្រោះទឹកជំនន់របស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង