Cctimesw1140xh150cm copy

«បក្សពលករអង់គ្លេស»ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក គៀរ ស្តារមឺ

អង់គ្លេស៖ គណបក្សពលករអង់គ្លេស ដឹកនាំដោយលោក គៀរ ស្តារមឺ Keir Starmer បានឈ្នះឆ្នោតលើគណបក្សអភិរក្សនិយមដែលមានលោក Rishi Sunak ជានាយករដ្ឋមន្រ្តីអង់គ្លេសបានចាញ់ឆ្នោតយ៉ាងខ្លាំងខ្លាមិនធ្លាប់មានពីមុនមក។ លោក Keir Starmer ត្រូវតែងតាំងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបន្ទាប់ពីការបោះឆ្នោតឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងទីក្រុងឡុងដ៍។

ប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេស ស្តេច Charles III បានតែងតាំងលោក គៀរ ស្តារមឺជា នាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃសុក្រនៅវិមាន Buckingham ។ រូបថតមួយសន្លឹកដែលចេញដោយរាជវាំងបង្ហាញព្រះមហាក្សត្រចាប់ដៃជាមួយលោក Starmer ដែលគណបក្សរបស់លោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី។ ព្រះមហាក្សត្រមុននេះក៏បានទទួលការលាលែងពីតំណែងរបស់មេដឹកនាំអភិរក្សលោក Rishi Sunak ផងដែរ។

សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងបានសរសេរថាព្រះមហាក្សត្របានទទួលយកលទ្ធផលឆ្នោតដ៏ត្រឹមត្រូវ ហើយទ្រង់ក៏បានស្នើរឲ្យបង្កើតរាជរដ្ឋាភិបាលអង់គ្លេសថ្មី ។


លោក Starmer បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅផ្លូវ Downing Street បន្ទាប់ពីទទួលយកសំណើរបស់ប្រមុខរដ្ឋរបស់ស្តេច Charles III ដែលសុំឱ្យគាត់បង្កើតរដ្ឋាភិបាលថា "ការងារនៃការផ្លាស់ប្តូរចាប់ផ្តើមភ្លាមៗ"នៅក្នុងប្រទេសអង់គ្លេស ។លោកបានបន្ថែមថា៖ «លោកនឹងកសាងចក្រភពអង់គ្លេសឡើងវិញ»លោកក៏បានថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak ផងដែរ។

គួរបញ្ជាក់ថាលោក គៀរ ស្តារមឺ Keir Starmer មានវ័យ៦១ឆ្នាំ បានឈរជើងជាមួយបក្សពលករអង់គ្លេសអស់កាលជាង ១៤ឆ្នាំមកហើយនេះក៏ជាលើកទី ១ នឹងប្រវត្តិសាស្រ្តរបស់អង់គ្លេសដែរ ដែលបក្សរបស់លោកទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ គណបក្សពលករបានទទួលសំឡេងគាំទ្រដល់ទៅ៤១០អាសនៈ ក្នុងសភាដែលមានអាសនៈសរុប៦៥០កៅអី៕

អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak បានចាញ់ឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង