Cctimesw1140xh150cm copy

ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD បើករោចក្រផលិតនៅប្រទេសថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ក្រុមហ៊ុន BYD (Build Your Dream) របស់ប្រទេសចិនបានបើករោងចក្រផលិតរថយន្តអគ្គិសនីទីមួយនៅក្នុងប្រទេសថៃ ដែលជារោងចក្រដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ីអាគ្នេយ៍ ដែលជាទីផ្សាររថយន្ត EV ក្នុងតំបន់ដែលអាស៊ីដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងជាទីបំផុត។

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយនៅក្នុងពិធីបើកសម្ភោធរោងចក្រថ្មីនៅថៃថា ប្រទេសថៃមានចក្ខុវិស័យក្នុងការសហការជាមួយប្រទេសចិនផលិតឡាន EV ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្តបែបនេះបន្តប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិដោយលោក នឹងនាំយកបច្ចេកវិទ្យាពីប្រទេសចិនមកកាន់ប្រទេសថៃ។

ក្រុមហ៊ុនផលិតឡាន BYD មានតម្លៃជាង ១.៤៤ ពាន់លានដុល្លារអាម៉េរិកពីក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនដែលកំពុងបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ដែលត្រូវបានជួយដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន។ភាគហ៊ុនដែលបានចុះបញ្ជីនៅហុងកុងរបស់ក្រុមហ៊ុនផលិតរថយន្តបានកើនឡើង ៣.២ ភាគរយដែលជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា។

នៅឆ្នាំ ២០៣០ ប្រទេសថៃមានបំណងបំប្លែង ៣០ ភាគរយនៃផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនដែលមានចំនួន ២.៥ លានគ្រឿងទៅជា EVs នេះបើយោងតាមផែនការរបស់រដ្ឋាភិបាល។ប្រទេសថៃគឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តក្នុងតំបន់ ហើយត្រូវបានគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនដូចជា Toyota Motor, Honda Motor និង Isuzu Motors ។

រោងចក្រដែលត្រូវបានប្រកាសកាលពី ២ ឆ្នាំមុនមានតម្លៃ ៤៩០ លានដុល្លារអាម៉េរិក ហើយនឹងមានសមត្ថភាពផលិតរថយន្ត ១៥០,០០០ គ្រឿងក្នុងមួយឆ្នាំ រួមទាំងរថយន្ត Plug-in Hybrid ផងដែរ។រោងចក្រដ៏ធំនេះក្នុងស្រុក Rayong ភាគខាងកើតប្រទេសថៃនឹងផ្តល់ការងារដល់កម្មករប្រហែល ១០,០០០ នាក់។

គូប្រជែង EV ផ្សេងទៀតនៅក្នុងទីផ្សារក្នុងស្រុករួមមាន Tesla និង Great Wall Motor ដែលមានរោងចក្រផលិតនៅក្នុងប្រទេសថៃផងដែរ។ ក្រុមហ៊ុនផលិតរថយន្តចិនបានកត់ត្រាប្រាក់ចំណេញប្រចាំឆ្នាំចំនួន ៣០ ពាន់លានយន់ (៤.១ ពាន់លានដុល្លារ) កាលពីឆ្នាំមុន ប៉ុន្តែនៅក្នុងខែមេសាបានរាយការណ៍ថាប្រាក់ចំណូលទទួលបានទាបជាងការរំពឹងទុកក្នុងឆមាទីមួយនៃឆ្នាំ ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង