Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកស៊ីជិនភីងទៅដល់កាហ្សាក់ស្ថាន ត្រៀមខ្លួនប្រជុំសហប្រតិបត្តិការសៀងហៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង បានទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។នៅឯអាកាសយានដ្ឋាន Astana មេដឹកនាំចិនលោក ស៊ី ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev ព្រមទាំងមន្រ្តីកាហ្សាក់ស្ថានជាច្រើនរូបទៀត ។ លោកប្រធានាធិបតីចិនត្រូវបានអមដំណើរដោយនាយកការិយាល័យទូទៅនៃបក្សកុម្មុយនិស្តចិនលោក Cai Qi និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។

កិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែកក្កដានៅវិមានឯករាជ្យក្នុងទីក្រុង Astana ។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីប្រមុខរដ្ឋនៃប្រទេសរុស្ស៊ី អាស៊ែបៃហ្សង់ បេឡារុស ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន កាតា កៀហ្ស៊ីស៊ីស្ថាន ចិន ម៉ុងហ្គោលី អារ៉ាប់រួម ប៉ាគីស្ថាន តាជីគីស្ថាន តូមិននីស្ថាន តួកគី កាតា និងអ៊ូសបេគីស្ថាន។ អគ្គលេខាធិការ SCO លោក Zhang Ming និងអគ្គលេខាធិការ UN លោក Antonio Guterres ក៏នឹងចូលរួមកិច្ចប្រជុំកំពូលផងដែរ។

គួរបញ្ជាក់ថាកិច្ចប្រជុំ SCO (The Shanghai Cooperation Organization) អង្កការសហប្រតិបត្តិការសៀងហៃត្រូវបានធ្វើឡើងជារៀលរាល់ឆ្នាំគោលបំណងរបស់ SCO គឺដើម្បីពង្រឹងសម្ព័ន្ធមិត្តភាពរវាងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងរួមគ្នាស្វែងរកដំណោះស្រាយរួមដែលពិភពលោកកំពុងតែជួបប្រទះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង