កំពង់ស្ពឺ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្តិ ១ថ្នាក់ ឱ្យមកត្រឹមវរសេនីយ៍ត្រី ដោយមូលហេតុបុគ្គលនេះល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។
គួរបញ្ជាក់ថា ចាប់ពីចាប់ផ្ដើមនីតិកាលទី៧រហូតដល់បច្ចុប្បន្ន យ៉ាងហោចណាស់មានមន្ត្រីលើសពី១០០នាក់ ត្រូវបានក្រសួងមហាផ្ទៃ ដកហូតតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។