Cctimesw1140xh150cm copy

រត់ជាន់គ្នាក្នុងពិធីសាសនានៅឥណ្ឌាផ្ដាច់ជីវិតមនុស្ស ១១៦ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ១១៦នាក់ ដោយភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅភាគខាងជើងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃទី២ ខែកក្កដា។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ Hathras ក្នុងរដ្ឋ Utter Pradesh ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីញូវដែលី ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាដើម្បីធ្វើពិធីសាសនាមួយ។

អាជ្ញាធរឥណ្ឌាបនាអះអាងថាការរត់ជាន់គ្នាបានកើតឡើងនៅពេលដែលហ្វូងមនុស្សអ្នកកាន់សាសនាហិណ្ឌូទាំងអស់ ព្យាយាមរុញបន្តកន្ទុយគ្នាសម្រុកគ្នាទៅកាន់ឆាក ដើម្បីបានប៉ះដៃអ្នកដឹកនាំសាសនារបស់ពួកគេ ដោយសារតែកន្លែងចង្អៀតទើបបណ្តាលឲ្យមានរត់ជាន់ជើងគ្នារហូតដល់ស្លាប់មនុស្ស ១១៦ នាក់ នឹងជាច្រើននាក់ទៀតរងរបួស។ សាក្សីម្នាក់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មានផ្លូវចេញតូចចង្អៀតនៅកន្លែងកើតហេតុ ហើយមានមនុស្សប្រមាណ ៥០,០០០នាក់ នៅទីនោះបានព្យាយាមរុញសម្រុកចេញពីការប្រមូលផ្ដុំនោះ នៅពេលដែលពួកគេព្យាយាមចេញទៅច្រកទ្វាភ្លាមៗនោះ ក៏កើតមានភាពចលាចលបានចាប់ផ្តើមកើតឡើង។

នៅក្នុងឆ្នាំ ២០១៣ ក៏ធ្លាប់មានហេតុការណ៍រត់ជាន់គ្នានៅភាគកណ្តាលប្រទេសឥណ្ឌាដោយពេលនោះបានសម្លាប់មនុស្ស ១១៥ នាក់ និងជិត ២៥០ នាក់បានស្លាប់ក្នុងឆ្នាំ ២០០៨ និងច្រើនជាង ៣៤០ នាក់ត្រូវបានស្លាប់ក្នុងអំឡុងពេលធម្មយាត្រាប្រចាំឆ្នាំនៅរដ្ឋ Maharashtra ភាគខាងលិចក្នុងឆ្នាំ ២០០៥។ នាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា រដ្ឋាភិបាលឥណ្ឌា នឹងប្រកាសផ្តល់សំណងចំនួន ២០០,០០០ រូពី (២,៤០០ ដុល្លារអាម៉េរិក) ដល់គ្រួសារនៃអ្នកស្លាប់ និង ៥០,០០០ រូពីសម្រាប់អ្នករងរបួស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង