Cctimesw1140xh150cm copy

តុលាការថៃកំណត់ថ្ងៃទី ១៧ កក្កដា កំណត់ជោគវាសនាបក្សប្រឆាំងថៃឆ្ពោះទៅមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកភីថា ប្រធានបក្សឆ្ពោះទៅមុខ

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅថ្ងៃពុធ ទី ៣ ខែកក្កដា នេះបានសម្រេចកំណត់យកថ្ងៃទី ១៧ ខែកក្កដាខាងមុខនេះ ជាថ្ងៃសវនាការសំណុំរឿងស្វែងរកការរំលាយគណបក្សប្រឆាំងដ៏ពេញនិយមថៃ គឺ(ឆ្ពោះទៅមុខ) Move Forward ដែលមានអាសនៈ ៣០ ភាគរយនៅក្នុងសភាជាន់ទាប។ ការប្រកាសបើកសវនាការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាការរៀបចំការបោះឆ្នោតនៃប្រទេសថៃបានដាក់ពាក្យបណ្តឹងទៅតុលាការថៃចោទបក្សឆ្ពោះទៅមុខថាបានធ្វើនយោបាយកំណែទម្រង់ច្បាប់នៃការប្រមាថព្រះមហាក្សត្រនៃប្រទេសថៃ។

យោងតាមតុលាការថៃបានប្រកាសថានឹងមានសាលក្រមក្នុងសំណុំនៃបទចោទរំលាយបក្សថៃឆ្ពោះទៅមុខមុនខែកញ្ញា។ តុលាការថៃបានបញ្ជាក់ទៀតថាករណីប្រឆាំងនឹងគណបក្សនេះកើតចេញពីញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតប្តឹងដើម្បីរំសាយចលនានៃបក្សឆ្ពោះទៅមុខជុំវិញយុទ្ធនាការរបស់ខ្លួនដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ដែលផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ចំពោះការប្រមាថព្រះមហាក្សត្រ។

គួរបញ្ជាក់ថាបក្សឆ្ពោះទៅមុខ Move Forward បានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែគណបក្សនេះត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលដោយសមាជិកសភាអភិរក្សនិយម និងសមាជិកព្រឹទ្ធសភាដែលចងសម្ព័ន្ធភាពជាមួយយោធារាជានិយម។ គណបក្សនេះនៅតែបន្តមានប្រជាប្រិយភាពក្នុងចំណោមបក្សប្រឆាំងថៃដទៃ ដោយការបោះឆ្នោតសាកល្បងបក្សនេះទទួលបានសម្លេងចំនួន ៤៩.២ ភាគរយនៅក្នុងការស្ទង់មតិមតិថ្មីៗនេះ ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) កាលពីខែមុន។ ការរំលាយគណបក្ស Move Forward នេះត្រូវបានអ្នកជំនាញយល់ឃើញអាចនឹងកើនមានចលនាបញ្ហានយោបាយក្នុងស្រុកដោយអាចនឹងមានអ្នកបះបោលធ្វើបាតុកម្មជុំវិញនៃការសម្រេចចិត្តរបស់តុលាការកំពូលថៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង