Cctimesw1140xh150cm copy

ទឹកជំនន់នៅឥណ្ឌាផ្តាច់ជីវិតពលរដ្ឋឥណ្ឌា១១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តបង្កជាទឹកជំនន់ និងការបាក់ដីនៅភាគខាងជើង និងភាគឦសាននៃប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងប៉ះពាល់ដល់ពលរដ្ឋរាប់សែននាក់ រដ្ឋ Uttar Pradesh ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដោយមានមនុស្សប្រាំបួននាក់ទៀតបានស្លាប់នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

យោងតាមសេចក្តីថ្លែងការណ៍គ្រប់គ្រងគ្រោះមហន្តរាយរដ្ឋឥណ្ឌា Uttar បានអះអាងថា មនុស្សពីរនាក់បានស្លាប់កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋ Assam ភាគឦសានដែលត្រូវបានវាយប្រហារដោយរលកទីពីរនៃទឹកជំនន់ចាប់តាំងពីថ្ងៃទី ១៦ ខែមិថុនា ដែលប៉ះពាល់ដល់មនុស្សជាង ៦០០,០០០ នាក់នៅក្នុងស្រុកចំនួន ១៩ និងមនុស្សជាង ៨,០០០ នាក់ត្រូវបានជម្លៀសចេញ។

ក្រុមមន្ត្រីបាននិយាយថា ឧទ្យានជាតិ Kaziranga ក្នុងរដ្ឋ Assam ដែលជាជម្រករបស់សត្វរមាសមានជិត ២,២០០ ឬ ២/៣ នៃចំនួនសត្វប្រភេទនេះសរុបនៅទូទាំងពិភពលោក ក៏ស្ថិតនៅក្រោមទឹកជំនន់ផងដែរ ដោយមានទីលំនៅរបស់វាជាងពាក់កណ្តាលនៃលំនៅសរុបចំនួន ២៣៣ របស់វាបានជន់លិច។

គួរបញ្ជាក់ថាភាគឦសាននៃប្រទេសឥណ្ឌា និងបង់ក្លាដែសត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ក្នុងរយៈពេលពីរខែចុងក្រោយនេះ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ជាប់គាំង ដោយអាជ្ញាធរអាកាសធាតុបានព្យាករណ៍ថាស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង