Cctimesw1140xh150cm copy

ប្រាក់បៀវត្សរ៍ប៉ូលីសនៅវៀតណាមកើនឡើងដល់ ៩៥៥ ដុល្លារក្នុងមួយខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្រ្តីប៉ូលីសចរាចរណ៍វៀតណាម ចាប់ឧក្រិដ្ឋជននៅទីក្រុងហាណូយក្នុងឆ្នាំ 2022។ រូបថតដោយ VnExpress

វៀតណាម៖ ប្រាក់បៀវត្សរ៍នៅក្នុងកងកម្លាំងប្រដាប់អាវុធប៉ូលីសរបស់ប្រទេសវៀតណាមបានកើនឡើងដល់ទៅ ២៤.៣៣ លានដុង (៩៥៥.៨០ ដុល្លារអាម៉េរិក) ក្នុងមួយខែ បន្ទាប់រដ្ឋាភិបាលបានធ្វើការដំឡើងប្រាក់ខែគោលសម្រាប់អ្នកដែលបម្រើការងារនៅក្នុងរដ្ឋាភិបាលចាប់ពីថ្ងៃទី ១ ខែកក្កដា។ ប្រាក់បៀវត្សរ៍មូលដ្ឋានសម្រាប់អ្នកធ្វើការក្នុងជួលរដ្ឋាភិបាល រួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើង ៣០% ដល់ ២.៣៤ លានដុង (៩២ ដុល្លារអាម៉េរិក)ពីលើប្រាក់ខែគោលចាប់ពីដើមខែកក្កដានេះ។

យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VNExpress សម្រាប់នាយវរសេនីយ៍ឯកម្នាក់ត្រូវបានគេដំឡើងដល់ ២៤,៣៣ លានដុងក្នុងមួយខែដោយមិនរាប់បញ្ចូលប្រាក់ឧបត្ថម្ភ អនុសេនីយ៍ទោ២១,៥លានដុង និងឧត្តមសេនីយ៍ទោទទួលបាន២០,១លានដុង។

បន្ថែមពីលើប្រាក់បៀវត្សរ៍ប្រចាំខែ មន្ត្រីនគរបាលទទួលបានប្រាក់បំណាច់អតីតភាពការងារ ដោយផ្អែកលើកម្រិតប្រាក់បៀវត្សរ៍បច្ចុប្បន្ន និងម៉ោងបម្រើការងារ បូករួមទាំងប្រាក់បំណាច់កាតព្វកិច្ចផ្លូវការ និងប្រាក់ឧបត្ថម្ភតំណែងថ្នាក់ដឹកនាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង