Cctimesw1140xh150cm copy

មន្ត្រីចរាចរណ៍ ២រូបត្រូវផ្អាកការងារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីចាប់កាក់ម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០២ ខែកក្ដដានេះ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យា ០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខមកសួរនាំ ក្រោយទទួលបានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមពាក់ព័ន្ធនឹងបញ្ហា កាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

ទាក់ទងនឹងករណីនេះ លោក ជួន ណារិន្ទ អគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅស្នងការរងទទួលការងារចរាចរណ៍ និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហាខាងលើនេះ។

បច្ចុប្បន្នមន្រ្តីចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាទាំង០២នាក់ ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍និងបទបបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង