ចិន៖ កងកម្លាំងសង្គ្រោះបន្ទាន់ក្នុងតំបន់បានធ្វើប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ និងការជម្លៀសបន្ទាន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យមានទឹកជំនន់នៅក្នុងតំបន់ជាច្រើននៃប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបង្កការលិចលង់ នឹងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់ជាច្រើន។
យោងតាមអាជ្ញាធរចិនទីក្រុងសៀងហៃបានជួបប្រទះនូវជំនន់ទឹកភ្លៀងដ៏ខ្លាំងរហូតដល់ជាង ៥០មិល្លីម៉ែត្រក្នុងរយៈពេល ៦ ម៉ោង ហើយមន្ទីរពេទ្យមួយនៅជាយក្រុង Jiading ត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយទឹកបានជន់លិចរហូតដល់ជម្រៅ ៤០ សង់ទីម៉ែត្រ ភក់បានហូរចូលមន្ទីពេទ្យជាច្រើនដែលបានជំរុញឲ្យនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ដើម្បីបង្ហូរទឹកកង្វក់ចេញវិញ។
នៅក្នុងតំបន់ទីក្រុង Huaihua ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន ទឹកជំនន់លិចបានបណ្តាលឲ្យលេចផ្ទះ និងបានធ្វើឲ្យអ្នកស្រុកជាប់គាំងនៅកន្លែងដែលកំពុងតែរងគ្រោះ។ ក្រុមអ្នកជំនាញបានបញ្ជូនកម្លាំងទៅកន្លែងកើតហេតុដើម្បីធ្វើការសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះ។ មនុស្សសរុបចំនួន ២,៥២០នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងដែលមានសុវត្ថិភាពនៅទូទាំងស្រុក៕