ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានប្រកាសថ្កោលទោស ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិក ដោយបានចាត់ទុកប្រទេសទាំង៣ ជាអ្នកកំណែទម្រង់អាស៊ីនៃអង្គការណាតូ និងបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចនឹងកើតមាន។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រទេសទាំង ៣ បានបញ្ចប់សមយុទ្ធរយៈពេលបីថ្ងៃ នៅក្នុងការប្រើប្រាស់មីស៊ីលផ្លោង ការការពារដែនអាកាស និងការហ្វឹកហ្វឺនសង្គ្រាមប្រឆាំងនាវាមុជទឹក ដែលបានបង្កឲ្យស្ថានភាពតៃកូរ៉េខាងជើងកើនឡើងបន្ថែមទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថាកូរ៉េខាងជើងបានថ្កោលទោសជាខ្លាំង ចំពោះសកម្មភាពធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ប្រទេសទាំង៣ ដែលជាសញ្ញានៃការប្រឆាំង ក្នុងការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានព្រមានទៀតថាផលវិបាកមិនធ្លាប់មាននឹងកើតមានឡើងប្រសិនបើប្រទេសទាំង ៣ នៅតែបន្តសកម្មភាពដដែលៗបែបនេះទៀត។
គួរបញ្ជាក់ថា សមយុទ្ធរួមចុងក្រោយរបស់ប្រទេសទាំង៣ បានប្រើប្រាស់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន USS Theodore Roosevelt នាវាពិឃាតមីស៊ីលដឹកនាំរបស់ទីក្រុងតូក្យូ JS Atago និងយន្តហោះចម្បាំង KF-16 របស់ទីក្រុងសេអ៊ូលសម្រាប់ការហ្វឹកហ្វឺន៕