ភ្នំពេញ៖ លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថាក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកចំពោះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។
គួរបញ្ជក់ថា ទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្ដូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុន៕