ប៉ាគីស្ថាន៖ មានយ៉ាងហើចណាស់ប្រជាពលរដ្ឋប៉ាគីស្ថានប្រមាណ ៤៥០នាក់បានបាត់បង់ជីវិតបន្ទាប់ពីរលកកម្តៅក្តៅមិនធ្លាប់មានបានវាយប្រហារនៅក្នុងតំបន់ការ៉ាជីក្នុងរយៈពេលបួនថ្ងៃព្យុះកម្តៅនេះបានវាយប្រហារទីក្រុងដ៏ធំបំផុតរបស់ប្រទេសប៉ាគីស្ថាន។ទីក្រុង ការ៉ាឈី(Karachi) ដែលជាទីក្រុងកំពង់ផែរបស់ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយអាកាសធាតុក្តៅខ្លាំងចាប់តាំងពីថ្ងៃសៅរ៍ជាមួយនឹងការកើនឡើងកម្តៅរហូតដល់ជាង ៤០ អង្សាសេសក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា។
អាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថាសាកសពភាគច្រើនជាជនអនាថា និងអ្នកញៀនថ្នាំនៅតាមដងផ្លូវដែលមិនបានរកកន្លែងជ្រកកោក នឹងហូបទឹកឲ្យបានត្រឹមត្រូវ។ លោកបានបញ្ជាក់ថា៖ រលកកម្ដៅខ្លាំងបានធ្វើឲ្យពួកគេដាច់សរសៃឈាមខួរក្បាល នឹងមួយចំនួនទៀតសន្លប់បាត់បង់ស្មារតី ក្នុងនោះមានសាកសពជាច្រើននាក់ស្លាប់រាយប៉ាយពាសពេញផ្លូវក្នុងតំបន់មួយចំនួនក្នុងប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថាទីក្រុងការ៉ាឈី ជារដ្ឋធានីដ៏មមាញឹកមួយរបស់ប្រទេសប៉ាគីស្ថាន ជាទីជម្រកសម្រាប់ជនចំណាកស្រុករាប់លាននាក់មកពីប្រទេសក្រីក្រផ្សេងៗ មានដូចជាអាហ្វហ្គានីស្ថាន និងបណ្តាប្រទេសអាហ្វ្រិកមួយចំនួន ហើយនេះរួមបញ្ចូលទាំងអ្នកញៀនថ្នាំរាប់រយពាន់នាក់ដែលរស់នៅតាមដងផ្លូវក្នុងរដ្ឋធានីនេះផងដែរ៕