Cctimesw1140xh150cm copy

អគ្គមេបញ្ជាការបូលីវី ត្រូវបានចាប់ខ្លួនក្រោយប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលបរាជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
អគ្គមេបញ្ជាការកំពូលរបស់ប្រទេសបូលីវីលោក Juan José Zuniga ត្រូវបានចាប់ខ្លួនក្នុងវិមានរដ្ឋាភិបាល

បូលីវី៖ អគ្គមេបញ្ជាការកំពូលរបស់ប្រទេសបូលីវីលោក Juan José Zuniga ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យលើរដ្ឋាភិបាលបូលីវី ក្នុងពេលកើតហេតុគេឃើញមានរថពាសដែកបានសម្រុកបើកបុកទ្វារវិមានរដ្ឋាភិបាលបូលីវីកាលពីថ្ងៃពុធភ្លាមៗបានបង្កឲ្យមានការវឹកវរជាខ្លាំងក្នុងប្រទេស។

បណ្តាលក្រុមទាហានគាំទ្រលោក Luis Arce ជាច្រើនបានប្រកាសនាំគ្នាមិនធ្វើរដ្ឋប្រហារប្រឆាំងជាមួយលោកឡើយ ហើយបាននាំគ្នាវាយបកប្រឆាំងជាមួយលោកអគ្គមេបញ្ជាការដែលនាំធ្វើរដ្ឋប្រហារគឺលោក Juan José Zuniga បរាជ័យ។ មិនយូរប៉ុន្មាន ទាហានបានដកថយ រួមជាមួយនឹងរថយន្តយោធារជាច្រើនគ្រឿង ដោយបញ្ចប់ការបះបោរ អ្នកគាំទ្ររបស់ប្រធានាធិបតីលោក Arce រាប់រយនាក់បានប្រញាប់ប្រញាល់ទៅកាន់ទីលាននៅខាងក្រៅវិមាន ដោយគ្រវីទង់ជាតិបូលីវី ច្រៀងភ្លេងជាតិ និងអបអរសាទរចំពោះលោកក្នុងការបរាជ័យនៃការធ្វើរដ្ឋប្រហារលើរូបលោក។

ការដកថយរបស់ទាហានត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនមេទ័ពកំពូលលោក Juan José Zúñiga ការប៉ុនប៉ងធ្វើរដ្ឋប្រហារបានកើតឡើងចំពេលដែលប្រទេសបូលីវី បានប្រឈមមុខនឹងភាពតានតឹងជាច្រើនខែ និងការប្រយុទ្ធគ្នាផ្នែកនយោបាយរវាងលោក Arce និងសម្ព័ន្ធមិត្ត គឺអតីតប្រធានាធិបតី Evo Morales លើការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។ ជុំវិញនៃការធ្វើរដ្ឋប្រហារនេះគេកំពុងស៊ើបអង្កេតបន្តថាតើពាក់ព័ន្ធជាមួយនឹងអតីប្រធានាធិបតី បូលីវី គឺលោក Evo Morales រឺយ៉ាងណា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង