ចិន៖ យានអាវកាស Chang'e-6 របស់ចិនបានត្រលប់មកផែនដីវិញកាលពីថ្ងៃអង្គារ ដោយជោគជ័យបន្ទាប់ពីបានបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយជោគជ័យ ក្នុងការប្រមូលគំរូតាង នឹងព័ត៌មាននាៗពីផ្ទៃព្រះចន្ទក្នុងការសិក្សាស្រាវជ្រាវបន្តនៃជីវិតនៅលើលំហរផែនដី។
យានអាវកាស Chang'e-6 បានត្រឡប់មកកាន់ផែនដីវិញចុះចតនៅទីតាំងដែលបានគ្រោងទុក នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលី នៅម៉ោង ២រសៀល ទទួលបានជោគជ័យទាំងស្រុង ដោយបាននាំយកមកនូវ កម្ទេចដី និងថ្មពីចំហៀងផ្ទៃរបស់ព្រះចន្ទ ដែលពុំសូវមានការសិក្សាស្រាវជ្រាវ ពីមុនមកឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រមានការរំពឹងថា នឹងគ្រោងធ្វើការពិសោធន៍រុករកបន្ថែមដើម្បីបង្កើនភាពទូលំទូលាយ និងតម្លៃនៃបេសកកម្មរុករកគំរូតាងមកពីផ្ទៃព្រះចន្ទ។
យានអាវកាស Chang'e-6 គឺយានអវកាសបំពេញបេសកកម្មរុករកព្រះច័ន្ទដ៏ស្មុគស្មាញបំផុតរបស់ប្រទេសចិនរហូតមកដល់បច្ចុប្បន្ន ដោយបង្ហាញពីការច្នៃប្រឌិតផ្នែកវិស្វកម្មជាច្រើន និងរុករកដោយជោគជ័យនូវរបបគំហើយថ្មី និង បច្ចេកវិទ្យាគ្រប់គ្រងគន្លងតាមច័ន្ទគតិ ក៏ដូចកម្ទេចដីនៅលើឋានព្រះច័ន្ទ៕