Cctimesw1140xh150cm copy

WHO៖ គ្រឿងស្រវឹងផ្តាច់ជីវិតមនុស្ស២.៦លាននាក់រៀងរាល់ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ របាយការណ៍អង្គការសុខភាពពិភពលោកបានបង្ហាញថា គ្រឿងស្រវឹងបានសម្លាប់មនុស្សជិតបីលាននាក់ជារៀងរាល់ឆ្នាំ ដោយក្នុងនោះក៏មានអត្រាមរណភាពបានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គ្រឿងស្រវឹងបណ្តាលឱ្យមនុស្សម្នាក់ក្នុងចំណោមមនុស្សស្លាប់ចំនួន ២០ នាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗបានស្លាប់ តាមរយៈការបើកបរក្នុងសភាពស្រវឹង អំពើហិង្សា និងការរំលោភបំពានដែលបណ្ដាលមកពីគ្រឿងស្រវឹង និងជំងឺផ្សេងៗ។

បើតាម WHO ចំនួននៃការស្លាប់ក្នុងមួយឆ្នាំមានចំនួន ២.៦ លាននាក់ត្រូវបានសន្មតថាមកពីការប្រើប្រាស់គ្រឿងស្រវឹងខ្លាំងស្ថិតិចុងក្រោយបង្អស់ដែលមានចំនួន ៤.៧% នៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោកដោយសារតែការស្រវឹងនឹងបើកបរក្នុងនោះមានជិតបីភាគបួននៃអ្នកស្លាប់ទាំងនោះជាបុរស។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ស្ថានភាពសុខភាពផ្លូវចិត្ត និងប្រែក្លាយជាសោកនាដកម្មដែលបណ្តាលឱ្យមានអ្នកស្លាប់រាប់លាននាក់ក្នុងមួយឆ្នាំៗ។លោកបានចង្អុលបង្ហាញថាមានសមាមាត្រខ្ពស់បំផុតនៃការស្លាប់ដោយសារគ្រឿងស្រវឹងក្នុងឆ្នាំ ២០១៩ - ១៣% គឺក្នុងចំណោមមនុស្សដែលមានអាយុពី ២០ ទៅ ៣៩ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង