ចិន៖ កសិកររបស់ប្រទេសចិន កំពុងសម្រុកសាបព្រួសដំណាំរដូវក្តៅលើផ្ទៃដីចំនួន ២៣,៧ លានហិកតា ឬស្មើនឹង ៧៦,២ ភាគរយ ដែលជារយៈពេលលឿនជាងកាលពីឆ្នាំមុនសម្រាប់ការសាបព្រួស។ តាមទិន្នន័យ ដំណាំចម្បងដែលកសិករចិននិយមសាបព្រួសក្នុងរដូវរដូវក្តៅ រួមមាន ស្រូវ ពោត សណ្តែក និងដំណាំមួយចំនួនផ្សេងទៀត ដែលសាបព្រួសភាគច្រើននៅខេត្ត Jiangsu ភាគខាងកើត និងខេត្ត Sichuan ភាគនិរតី ពោតដែលសាបព្រួសភាគច្រើននៅតំបន់ Xinjiang ភាគពាយព្យ និងខេត្ត Shandong ភាគខាងកើត និងសណ្តែកសៀងត្រូវបានគេសាបព្រួសនៅខេត្ត Anhui ភាគខាងកើត នៅទូទាំងប្រទេសចិន។
គិតមកទល់ពេលនេះ ដំណាំស្រូវរដូវកណ្តាលរបស់ប្រទេសចិន ប្រមូលផលសម្រេចបាន ៨០ភាគរយ ដោយនៅសល់១,៨លានហិកតា។ ការសាបព្រួសដំណាំពោតនៅរដូវក្តៅ កសិករបានបញ្ចប់ការសាបព្រួសបានជោគជ័យ ៩៧,១ភាគរយ នៅសល់ ៣៩០,០០០ហិកតា ខណៈដែលការសាបព្រួសសណ្តែកសៀងរដូវក្តៅកំពុងធ្លាក់ចុះ ៧៣,៥ភាគរយ នៅសល់ចំនួន ៦០០,០០០ហិកតា។ យោងតាមទិន្នន័យផ្លូវការ ផ្ទៃដីស្រែចំការចំនួន ២,១៦ លានហិកតានៅក្នុងតំបន់ Huanghuaihai កំពុងរងគ្រោះរាំងស្ងួត ធ្លាក់ចុះ ៤,០៥ លានហិកតា។ តំបន់ដែលរងគ្រោះដោយគ្រោះរាំងស្ងួតដែលនៅសេសសល់ក្នុងតំបន់ភាគច្រើននៅខេត្តហឺប៉ី និងសានទុង។
ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន បានផ្តល់ការណែនាំបច្ចេកទេសសម្រាប់តំបន់ Huanghuaihai ស្តីពីការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត និងការពន្យាពេលការសាបព្រួសនៅរដូវក្តៅ ហើយបានណែនាំកសិករក្នុងតំបន់ឱ្យជំរុញការសិក្សាបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមដោយសារគ្រោះរាំងស្ងួតបន្តកើតឡើង៕