Cctimesw1140xh150cm copy

«ព្យុះភ្លៀង»វាយប្រហារទីក្រុងទេសចរណ៍ភាគខាងកើតប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់យ៉ាងគំហុកទៅកាន់ទីក្រុងទេសចរណ៍ Huangshan ភាគខាងកើតប្រទេសចិន ដែលបានបង្ខំឱ្យកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនម៉ឺននាក់ត្រូវបានបិទទ្វារ អ្នកភូមិជាប់គាំង និងបន្លែរងការខូចខាតយ៉ាងខ្លាំងខ្លា។ ក្រុងទេសចរណ៍ Huangshan រងផលប៉ះពាល់ដោយទឹកភ្លៀងនាពេលថ្មីៗនេះ គឺជាកន្លែងទេសចរណ៍ថ្នាក់ជាតិដ៏សំខាន់មួយនៅក្នុងប្រទេសចិន។

តំបន់ភ្នំ Huangshan ដែលជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូដ៏ល្បីល្បាញសម្រាប់សម្រស់ធម្មជាតិដ៏អស្ចារ្យត្រូវបានបិទទ្វារចាប់តាំងពីថ្ងៃទី ២០ ខែមិថុនា បន្ទាប់ពីទឹកជំនន់នៃភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារនាពេលថ្មីៗនេះ។

កាលពីថ្ងៃច័ន្ទ ភាគខាងត្បូងនៃខេត្ត Huangshan បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ដោយមានបរិមាណទឹកភ្លៀងនៅស្ថានីយជលសាស្ត្រចំនួន ៣ លើសពី ១០០ មីលីម៉ែត្រ និងអតិបរមាឈានដល់ ១១១ មីលីម៉ែត្រនៅទីក្រុងមួយចំនួនទៀត។

អាជ្ញាធរចិនបានអះអាងថាមនុស្សជាង ៤៧០,០០០នាក់បានរងផលប៉ះពាល់នៅក្នុងទីក្រុង និងទីប្រជុំជនចំនួន ១០៥ នៅទូទាំងតំបន់ និងស្រុកចំនួន ៧ រួមមានតំបន់ Huangshan និងស្រុក Xiuning ហើយមនុស្សជាង ៦០,០០០ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ និងតាំងទីលំនៅជាបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង