កូរ៉េខាងត្បូង៖ អគ្គីភ័យដ៏ធំមួយ បានឆាបឆេះនៅរោងចក្រផលិតថាមពលលីច្យូមរបស់កូរ៉េខាងត្បូង នាថ្ងៃទី២៤ ខែមិថុនានេះ ដោយក្នុងនោះមានសាកសពមនុស្ស២០នាក់ត្រូវបានរកឃើញ និងជាច្រើននាក់ទៀតកំពុងតែជាប់គាំងក្នុងអាគារដែលកំពុងតែឆាបឆេះ។
ក្រុមអ្នកពន្លត់អគ្គីភ័យកូរ៉េខាងត្បូង លោក Kim Jin-young នៅតំបន់ Hwaseong ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល អះអាងថាដោយសារតែអគ្គិភ័យឆាបឆេះខ្លាំងបានបង្កភាពលំបាកដល់ក្រុមរបស់លោកក្នុងការពន្លត់និងសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចេញសេចក្តីណែនាំបន្ទាន់ដល់អាជ្ញាធរ ឲ្យប្រមូលមន្រ្តីជំនាញ និងឧបករណ៍ដែលមានទាំងអស់ ដើម្បីផ្តោតលើការស្វែងរក និងជួយសង្គ្រោះមនុស្សដែលនៅជាប់គាំងនៅក្នុងអគារ។ ការខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ និងសង្គ្រោះកំពុងបន្ត ហើយមូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ៕