681 ezgif.com resize
Swift cc time

ស្រ្តីជាប់ពន្ធនាគារនៅខេត្តព្រះសីហនុទទួលបានការ«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះសីហនុ៖ គិតត្រឹមថ្ងៃ២៤ ខែមិថុនានេះ មានពិរុទ្ធជន និង ទណ្ឌិត ដែលជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនសរុបចំនួន ៣៣៦៤នាក់ ក្នុងនោះមានអ្នកជាប់ឃុំជាស្ត្រីចំនួន ២២៧នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញ និង វិជ្ជាជីវៈ។ការជំរុញ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ»នេះ គឺដើម្បីងាយស្រួលដល់ពួកគេចេញពីពន្ធនាគារវិញ អាចមានជំនាញប្រចាំកាយ និង កែប្រែខ្លួន។

ក្នុងដំណើរចុះពិនិត្យនេះ លោកស្រី អុង សុភាវី អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូ និង រដ្ឋបាលខេត្តព្រះសីហនុ បានផ្តោតទៅលើការងារសុខភាពស្ត្រីអ្នកជាប់ឃុំ មានដូចជាស្ត្រីវ័យចំណាស់ ស្ត្រីដែលមានកូនតូចៗ នៅជាមួយនិងស្ត្រីមានជំងឺប្រចាំកាយជាដើម តាមរយៈការផ្តល់ឱវាទណែនាំឲ្យខិតខំកែប្រែខ្លួន ក្លាយទៅជាមនុស្សល្អក្នុងសង្គមវិញក្រោយចប់ទោសទណ្ឌ័។

ក្នុងចំណោមអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនចំនួន៣៣៦៤នាក់នេះ ភាគច្រើនមានពាក់ពន្ធ័បទល្មើសគ្រឿងញៀន។ ចំពោះការគ្រប់គ្រងទូទៅវិញ ក្រៅពីការរៀបចំបរិស្ថានក្នុងពន្ធនាគារ ឬកន្លែងដាក់ឃុំ គឺត្រូវរៀបចំកន្លែងពិនិត្យសុខភាពក្នុងពន្ធនាគារខេត្តព្រះសីហនុ ដែលត្រូវអនុវត្តន៍តាមនិតិវិធី គោរពសិទ្ធិមនុស្សតាមច្បាប់ជាធរមាន។ ហើយជាប្រចាំអ្នកដែលជាប់ពន្ធនាគារ ត្រូវបានទទួលការអប់រំតាមបែបសាសនា ពិសេសព្រះពុទ្ធសាសនាជាដើមដល់ពិរុទ្ធជន និងទណ្ឌិត ដើម្បីជួយតម្រង់ទិសឲ្យកសាងខ្លួនជាមនុស្សល្អ បញ្ឈប់ការប្រព្រឹត្តល្មើសដែលមានពិរុទ្ធភាព។

បច្ចុប្បន្ននេះនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ អ្នកកំពុងជាប់ឃុំក៏ទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបច្ចេកទេសមួយចំនួន រួមមាន ជំនាញកាត់ដេរ និងមុខជំនាញវិជ្ជាជីវៈ មួយចំនួនទៀត ដើម្បីជាទុនសម្រាប់អ្នកជាប់ឃុំពេលចប់ទោសទណ្ឌ័ អាចយកចំណេះវិជ្ជានេះទៅប្រកបរបរចិញ្ចឹមជីវិត សមាហរណកម្មទៅកាន់លំនៅដ្ឋានភូមិកំណើតរបស់ខ្លួនវិញ៕

Khcct banner

អត្ថបទទាក់ទង