Cctimesw1140xh150cm copy

ដូណាល់ត្រាំ៖ និស្សិតបញ្ចប់«សញ្ញាបត្រ»នៅអាម៉េរិកគួរតែបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានគូសបញ្ជាក់នៅក្នុងផតឃែស្ថមួយថា និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៅសហរដ្ឋអាម៉េរិកគួរតែទទួលបានកាតបៃតងដើម្បីស្នាក់នៅក្នុងប្រទេសក៏ដូចជាងាយស្រួលបន្តការងារនៅក្នុងសហរដ្ឋអាម៉េរិក។

ថ្លែងក្នុងកម្មវិធីផតឃែស្ថ All-In ដែលរៀបចំដោយអ្នកវិនិយោគបច្ចេកវិទ្យា Silicon Valley អ្នកវិនិយោគ Angel Jason Calacanis លោកត្រាំបានបញ្ជាក់ថាសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាម៉េរិកពួកគេគួរតែទទួលបាន Green Card សម្រាប់ស្នាក់ជាអចិន្ត្រៃយ៍ ក៏ដូចជាក្នុងការស្វែងរកការងារនៅក្នុងប្រទេសអាម៉េរិកក្រោយបញ្ចប់ការសិក្សាផ្ទាល់។

ការបញ្ជាក់របស់លោកត្រាំបែបនេះត្រូវបានគេចាត់ទុកថាជាការឃោសនាស្វែងរកអ្នកគាំទ្រលោកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកថ្មីក្នុងខែវិច្ឆិការខាងមុខនេះ។ គួរបញ្ជាក់ថាកាតបៃតង ត្រូវបានគេស្គាល់ថាជាប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អនុញ្ញាតឱ្យបុគ្គលម្នាក់ៗមានសិទ្ធិរស់នៅ និងធ្វើការជាអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាម៉េរិក និងជាជំហានឆ្ពោះទៅរកភាពជាពលរដ្ឋពេញសិទ្ធម្នាក់។ ចំណាត់ការរបស់លោកត្រាំលើកឡើងនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ពីគោលជំហរក្នុងការឲ្យនិស្សិតទទួលបានកាតបៃតងនៅពេលលោកជាប់ជាប្រធានាធិបតីនៅឡើយនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង