ក្រុងប៉េកាំង៖ ប្រទេសចិនបានគំរាមដាក់ទោសប្រហារជីវិតក្នុងករណីធ្ងន់ធ្ងរដល់ក្រុមផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ ដែលកំពុងតែស្វែងរកជំនួយពីបណ្តាលប្រទេសដទៃនឹងបំផុសបំផុលពលរដ្ឋខ្លួនឲ្យធ្វើចលាចលក្នុងការស្វែងរកឯករាជ្យភាពរបស់ខ្លួន។ ការព្រមានរបស់ប្រទេសចិនលើតៃវ៉ាន់នេះធ្វើឡើងភា្លមៗបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ថ្មីលោក Lai Ching-te បានប្រកាសមិនខ្លាចសម្ពាធចិន នឹងព្រមានការពារដែនដីភាពនៃកោះរបស់ខ្លួនជានិច្ច។
យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋចិនស៊ីនហួបានឲ្យដឹងថា គោលការណ៍ណែនាំកំពុងត្រូវបានចេញដោយអនុលោមតាមច្បាប់ដែលមាននៅលើមាត្រានៃប្រទេសរួចហើយ រួមទាំងច្បាប់ប្រឆាំងការប្រកាសឯករាជ្យភាពរបស់កោះតៃវ៉ាន់ផងដែរ ច្បាប់នោះផ្តល់ឱ្យចិននូវមូលដ្ឋានច្បាប់សម្រាប់សកម្មភាពយោធាប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើខ្លួនបំបែកខ្លួន ។
បើតាមលោកស្រី Sun Ping មន្ត្រីមកពីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានបញ្ជាក់ទៀតថា តុលាការ ព្រះរាជអាជ្ញា ស្ថាប័នសន្តិសុខសាធារណៈ និងរដ្ឋរបស់ចិនគួរតែ "ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ចំពោះការបំបែកប្រទេស និងញុះញង់ឱ្យមានឧក្រិដ្ឋកម្មបំបែកខ្លួន ហើយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ ឯកភាព និងបូរណភាពទឹកដី។ លោកបន្តទៀតថាទោសអតិបរមាសម្រាប់ "ឧក្រិដ្ឋកម្មនៃអបគមន៍" គឺជាទោសប្រហារជីវិត។
មេដឹកនាំកោះតៃវ៉ាន់ថ្មីលោក Lai Ching-te បានស្នើម្តងហើយម្តងទៀតដើម្បីជួបពិភាក្សាជាមួយចិន ប៉ុន្តែត្រូវបានបដិសេធ។ លោកអះអាងថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេបាន។
ប្រទេសចិនបានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងមន្ត្រីតៃវ៉ាន់ពីមុន រួមទាំងការដាក់ទណ្ឌកម្មលើលោកស្រី Hsiao Bi-khim អតីតមន្រ្តីទំនាក់ទំនងតៃវ៉ាន់ប្រចាំសហរដ្ឋអាម៉េរិក និងបច្ចុប្បន្នជាអនុប្រធានាធិបតីរបស់តៃវ៉ាន់។ តៃវ៉ាន់បានត្អូញត្អែរពីគំរូនៃការកើនឡើងសម្ពាធរបស់ចិនចាប់តាំងពីលោក Lai បានឈ្នះការបោះឆ្នោតកាលពីខែមករា រួមទាំងសកម្មភាពយោធាដែលកំពុងបន្ត ការដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងការល្បាតឆ្មាំឆ្នេរសមុទ្រជុំវិញកោះតៃវ៉ាន់ដែលចិនបានធ្វើកាលពីប៉ុន្មានសប្តាហ៍មុន៕