681 ezgif.com resize
Swift cc time

រុស្សី-វៀតណាមជំរុញកិច្ចសហប្រតិបត្តិការ«ថាមពលនុយក្លេអ៊ែរ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ ប្រធានាធិបតីរុស្ស៊ី ពូទីន និង លោក To Lam ប្រធានាធិបតីវៀតណាម។រូបភាព AP

វៀតណាម៖ ប្រធានាធិបតីរុស្ស៊ី ពូទីន នៅថ្ងៃទី ២០នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ លើកដំបូង ក្នុងនាមជាប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីលោក បានបញ្ចប់ដំណើរទស្សនកិច្ចនៅចិន និង កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ប្រទេសរុស្ស៊ី។ក្រោយបញ្ចប់ដំណើរទស្សកិច្ច រុស្សី និង វៀតណាម សម្រេចនូវគោលការរួមជាច្រើន ហើយជាពិសេសនោះ រុស្សី និង វៀតណាម  បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការ«ថាមពលនុយក្លេអ៊ែរ»។

 ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក ពូទី នៅវៀតណាម សមភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គាំទ្រគ្នាទៅវិញទៅមកចំពេលមានទិដ្ឋភាពអន្តរជាតិដ៏ស្មុគស្មាញ ហើយការងារអាទិភាព គឺគោលនយោបាយការបរទេសសម្រាប់ប្រទេសទាំងពីរ បម្រើផលប្រយោជន៍រយៈពេលវែង រួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងលើកកំពស់តួនាទីក្នុងតំបន់ និង សកលលោក។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រវាងវៀតណាម និង រុស្សី។

តាមរយៈកិច្ចសហប្រតិបត្តិការស៊ីជម្រៅ វៀតណាម និង រុស្សី នឹងជំរុញបន្ថែមលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និង បង្កភាពងាយស្រួល សម្រាប់ប្រជាជនប្រទេសទាំងពីរ។រុស្សីប្តេជ្ញាបង្កើនការវិនិយោគបន្ថែមនៅវៀតណាម ខណៈវៀតណាម ក៏នឹងបង្កើតវិនិយោគនៅរុស្សីផងដែរ។

ទាក់ទងបញ្ហាក្នុងតំបន់ មិត្តចាស់ទាំងពីរនេះ បានប្តេជ្ញាបង្កើតសណ្តាប់ធ្នាប់ពិភពលោក (ពហុប៉ូល) គោរពច្បាប់ UN មិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នា ជួយការពារគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយលោក ពូទីន អញ្ជើញលោក Nguyen Phu Trong ទៅទស្សនកិច្ចនៅរុស្សី។

ចំណុចសំខាន់៖ ក្នុងទស្សនកិច្ចនោះ កូនចាប់អារម្មណ៍ សេចក្តីថ្លែងការណ៍រួម បានលើកឡើងពីកិច្ចសហប្រតិបត្តិការ«ថាមពលនុយក្លេអ៊ែរ» ជាលក្ខណៈយុទ្ធសាស្ត្រនៃការងាររួមគ្នាក្នុងវិស័យ អប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ការលើកកម្ពស់ការសិក្សា និង បង្រៀនភាសាវៀតណាមនៅរុស្ស៊ី និង រុស្ស៊ីនៅវៀតណាម។

សូម​រំលឹក​ថា វៀតណាមនឹងរុស្ស៊ី មានទំនាក់ទំនងស្អិតរមួតនឹងគ្នាជាយូរមកហើយ។តាំងតែពីជំនាន់លោក ហូ ជីមិញ សុទ្ធសឹងតែត្រូវបានបង្ហាត់បង្រៀនដោយសហភាពសូវៀត។សម័យសង្គ្រាម​វៀតណាម សហភាពសូវៀត បាន​បញ្ជូន​គ្រឿងសព្វាវុធ​ យន្តហោះ រថក្រោះ កាំភ្លើង​ធំ ទៅជួយកងទ័ពវៀតណាមខាងជើង ប្រយុទ្ធតទល់​នៅ​វៀតណាមខាងត្បូង ដែលមានអាម៉េរិកនៅពីក្រោយ។ក្រោយសហភាពសូវៀត ដួលរំលំទៅ វៀតណាមបានងាក​មក​បើកចំហសេដ្ឋកិច្ចទីផ្សារសេរី តែ​វៀតណាម​នៅតែគាំទ្រ​ពេញចិត្ត​​រុស្ស៊ី។


Khcct banner

អត្ថបទទាក់ទង