681 ezgif.com resize
Swift cc time

លោកយាយវ័យ១០៥ឆ្នាំទទួល«សញ្ញាប័ត្រអនុបណ្ឌិត»ផ្នែកអប់រំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកយាយ George Hislop

អាម៉េរិក៖ លោកយាយអាយុ ១០៥ ឆ្នាំម្នាក់ ជាជនជាតិអាម៉េរិក បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាលា Stanford Graduate School of Education (GSE) ជំនាញផ្នែកអប់រំ។ការទទួលបានសញ្ញាប័ត្រនេះ បន្ទាប់ពីលោកយាយ ចាប់ផ្តើមដំណើរការសិក្សាកាលពី ៨០ ឆ្នាំមុន ក្រោយមកផ្អាកដោយសារតែសង្រ្គាម លោកលើកទី២ផ្ទុះឡើង។

លោកយាយអាយុ ១០៥ ឆ្នាំនេះ មានឈ្មោះថា Ginnie Hislop កាលពី ៨០ ឆ្នាំមុន គាត់បានចូលរៀននៅ Stanford ពោលគឺក្នុងទសវត្សរ៍ឆ្នាំ១៩៤០។មុនពេលគាត់ចូលរៀននិក្ខេបបទថ្នាក់អនុបណ្ឌិតចុងក្រោយ សង្គ្រាមលោកលើកទី ២ បានផ្ទុះឡើង ដែលឱ្យប៉ះពាល់ដល់ផែនការរបស់លោកយាយក្នុងការបញ្ចប់ការសិក្សា។

ក្នុងពេលសង្គ្រាម ស្វាមីលោកយាយ George Hislop ត្រូវបានគេហៅឱ្យចូលបម្រើក្នុងសង្គ្រាម ដោយជំរុញឱ្យលោកយាយ Ginnie Hislop ចាកចេញពីសាលា ដើម្បីរៀបការជាមួយប្តីរបស់គាត់ ហើយបោះបង់ការសិក្សានឹងបានជួយប្តីលោកយាយ ដើម្បីធ្វើសង្រ្គាម។

ក្រោយចប់សង្គ្រាមលោកលើកទី២ និង ពិភពលោកមានសុខសន្តិភាព សាលា Stanford ក៏បានសម្រេចកោះលោកយាយឱ្យមកបន្តសរសេរនិក្ខេបបទរបស់គាត់ឡើង ហើយនៅទីបំផុត លោកយាយក៏ទទួលបាននូវសញ្ញាប័ត្រអនុបណ្ឌិតផ្នែកអប់រំ សម្រេចតាមក្តីស្រមៃរបស់ខ្លួន ក្នុងវ័យ១០៥ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង