681 ezgif.com resize
Swift cc time

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងត្បូងប្រទេសចិន និងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង បានជន់លិចផ្នែកមួយចំនួននៃខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ក្នុងតំបន់ ក្វាងស៊ី និងក្វាងទុង ដែលបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងជំរុញឱ្យមានប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់។ នៅតំបន់ ក្វាងស៊ី នៃខេត្ត Fujian ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមកាលពីថ្ងៃអង្គារ បាននាំឱ្យកម្រិតទឹកជន់ឡើងខ្ពស់បំផុតចន្លោះពី ១,៩ ទៅ ២,៤ ម៉ែត្រលើសពីកម្រិតប្រកាសអាសន្ន។

ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសចិននៅតំបន់នោះ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ ដោយបញ្ជូនឧបករណ៍សង្គ្រោះជាង ១០០ គ្រឿង រួមមាន ទូកសង្រ្គោះបន្ទាន់ និងអាវពោង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះ និងការដឹកជញ្ជូនសម្ភារៈទៅកាន់តំបន់រងគ្រោះ។ រដ្ឋបាលឧតុនិយមចិន បានធ្វើការតាមដានយ៉ាងដិតដល់ និងផ្តោតលើការពង្រឹងការការពារទីតាំងគ្រោះមហន្តរាយក្នុងភូមិសាស្ត្រសំខានៗ ដូចជាផ្លូវ អគារ និងតំបន់ដែលងាយនឹងមានការបាក់ដី ដើម្បីការពារការខូចខាត។

គួរបញ្ជាក់ថា នៅខេត្តក្វាងស៊ី ក្នុងតំបន់ Luocheng Mulao បានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ដោយមានស្ថានីយអាកាសធាតុចំនួន ៣៣ បានកត់ត្រាទឹកភ្លៀងក្នុងរយៈពេល ២៤ម៉ោងក្នុងចន្លោះពី ១០០ មីលីម៉ែត្រទៅ ២៥០ មីលីម៉ែត្រ និងភ្លៀងធ្លាក់អតិបរមា ២០២ មីលីម៉ែត្រ។ មន្ត្រីប៉ូលីសក្នុងតំបន់ បានធ្វើការសម្អាតកំទេចកំទីពីផ្លូវលិចទឹក និងណែនាំឱ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់ ហើយសាលារៀន មួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពសិស្ស។ នៅតំបន់ Guilin នៃខេត្ត Guangxi ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងពណ៌ទឹកក្រូចត្រូវបានដំឡើងទៅពណ៌ក្រហមកាលពីថ្ងៃចន្ទ ដែលជាកម្រិតខ្ពស់បំផុត៕


Khcct banner

អត្ថបទទាក់ទង