681 ezgif.com resize
Swift cc time

តារាសម្តែងអាម៉េរិកលោកស្រី Emeraude Toubia ហៅអង្គរវត្តកម្ពុជាជា«ទឹកដីវេទមន្ត»

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ តារាសម្ដែងអាម៉េរិកដើមកំណើតកាណាដា លោកស្រី Emeraude Toubia បានមកកម្សាន្ដ នៅទឹកដីអង្គរ ខេត្តសៀមរាប របស់ប្រទេសកម្ពុជា ហើយបានចាត់ទុកប្រាសាទអង្គរវត្ត ជាទឹកដីវេទមន្ត ឬ«The Magic of Angkor Wat»។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ លោកស្រី Emeraude Toubia តារាសម្តែងសញ្ជាតិអាម៉េរិក បានទៅទស្សនាប្រាសាទអង្គរ ប្រាសាទតាព្រហ្ម និង វត្តនៅក្នុងខេត្តសៀមរាប។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ តារាស្រីរូបនេះ បានបង្ហោះរូបថត ៦សន្លឹក ដែលបានថតនៅប្រាសាទអង្គរវត្ត ជាមួយការសរសេរខ្លឹមសារថា អង្គរវត្តជាទឹកដីវេទមន្ត «The Magic of Angkor Wat»។ ហើយកាលពីម្សិលមិញនេះ លោកស្រី Emeraude Toubia បានទៅទស្សនាប្រាសាទតាព្រហ្ម។

សូមជម្រាបថា លោកស្រី Emeraude Toubia មានអាយុ ៣៥ឆ្នាំ និង ជាតារាសម្ដែងអាម៉េរិកដើមកំណើតកាណាដា។ លោកស្រី Emeraude Toubia បានសម្តែងក្នុងខ្សែភាពយន្តជាច្រើន ដូចជារឿង Shadowhunters, Love in the Sun, Holiday in Santa Fe, Tattooed Love, With Love និង ខ្សែភាពយន្ដជាច្រើនទៀត។វត្តមានរបស់តារាល្បីអាម៉េរិកនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនចូលប្រទេសកម្ពុជា។


ពាក្យទាក់ទង: Emeraude Toubia
Khcct banner

អត្ថបទទាក់ទង