Cctimesw1140xh150cm copy

តុលាការថៃសម្រេចឲ្យថាក់ស៊ីននៅក្រៅឃុំបណ្តោះអាសន្ន និងហាមមិនឲ្យចេញក្រៅប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ តុលាការថៃបានសម្រេចឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានៅក្រៅឃុំបណ្តោះអាសន្ននឹងបន្តនិតិវិធីច្បាប់ដើម្បីបន្តកាត់ក្តីលើសុំណុំរឿងដែលលោកថាក់ស៊ីនបានប្រមាថព្រះមហាក្សត្រកាលពីឆ្នាំ ២០១៥។ នៅក្នុងការសម្រេចចិត្តរបស់តុលាការថៃកាលពីម្សិលមិញនេះតុលាការក៏បានប្រកាសហាមមិនឲ្យលោកថាក់ស៊ីនធ្វើដំណើរទៅក្រៅប្រទេសជាដាច់ខាត។

ព្រះរាជអាជ្ញាថៃបានចោទប្រកាន់លោកថាក់ស៊ីន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគណបក្សភឿថៃ ដែលដឹកនាំរដ្ឋាភិបាលចម្រុះ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ។ ព្រះរាជអាជ្ញាថៃបានអះអាងថាថាក់ស៊ីនបានបំពានច្បាប់ដ៏តឹងរឹងរបស់ព្រះរាជាណាចក្រថៃប្រឆាំងនឹងការប្រមាថព្រះរាជវង្សានុវង្សនៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំ ២០១៥ ។

ជាការឆ្លើយតបជាមួយតុលាការលោកថាក់ស៊ីន បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នោះ លោកត្រូវបានតុលាការឲ្យនៅក្រៅឃុំបណ្តោះអាសន្ននិងពិន័យជាទឹកប្រាក់ (១៣,៥៨០ ដុល្លារ) និងបានបញ្ជាមិនឱ្យចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាត សវនាការលើកក្រោយក្នុងសំណុំរឿងនេះគ្រោងធ្វើនៅថ្ងៃទី១៩ ខែសីហាបន្ត។

លោក ថាក់ស៊ីន វ័យ ៧៤ ឆ្នាំ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពីរដង មុនពេលត្រូវបានរបបយោធាធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០០៦។ លោកបានវិលត្រឡប់ទៅប្រទេសថៃវិញកាលពីខែសីហាឆ្នាំមុនបន្ទាប់ពីបាននិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំ។

ជាមួយគ្នានេះដែរកាលពីថ្ងៃអង្គារ តុលាការធម្មនុញ្ញបានកំណត់កាលបរិច្ឆេទនៅថ្ងៃទី ៣ ខែកក្កដា សម្រាប់សវនាការប្រឆាំងនឹង MFP (បក្សឆ្ពោះទៅមុខ) ដែលត្រូវបានប្តឹងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃជុំវិញយុទ្ធនាការរបស់ខ្លួនដើម្បីធ្វើវិសោធនកម្មច្បាប់នៃការប្រមាថព្រះមហាក្សត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង