Cctimesw1140xh150cm copy

សិង្ហបុរីបិទឆ្នេរ SENTOSA ក្រោយធ្លាយប្រេងចូលសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សិង្ហបុរី៖ ឆ្នេរនៅលើកោះរមណីយដ្ឋានកំពូលរបស់សិង្ហបុរី Sentosa ដែលឆ្នេរមានផ្ទះប្រណិតៗជាប់មាត់ទឹកផងដែរនោះ ត្រូវបានបិទកាលពីថ្ងៃសៅរ៍ដោយសារតែការធ្លាយប្រេងនៅកំពង់ផែក្បែរនោះ ការធ្លាយប្រេងបានមកពីឧបទ្ទវហេតុមួយកាលពីថ្ងៃសុក្រនៅឯស្ថានីយ Pasir Panjang រវាងនាវាមុជទឹកដែលមានទង់ជាតិហូឡង់ និងកប៉ាល់លេនដ្ឋានដែលមានទង់ជាតិសិង្ហបុរីបានប៉ៈទង្គិចគ្នា។ នេះបើតាមអាជ្ញាធរដែនសមុទ្រសិង្ហបុរីបានបញ្ជាក់។

យោងតាមអាជ្ញាធរសិង្ហបុរីបានឲ្យដឹងថា ទឹកសមុទ្រនៃឆ្នេរដ៏ពេញនិយមចំនួនបីនៅលើកោះ Sentosa "បច្ចុប្បន្នត្រូវបានបិទសម្រាប់ការងារសម្អាតឆ្នេរ ដោយសារការលេចធ្លាយប្រេងដែលបានហូរចូលក្នុងសមុទ្រ " ។ សំណល់ខ្មៅពីស្នាមប្រឡាក់ប្រេងកំពុងកើតមានពាសពេញនៅលើឆ្នេរខ្សាច់ អាជ្ញាធរក្នុងតំបន់កំពុងតែចាប់ផ្តើមសម្អាតប្រេងដែលបានហូរចូលឆ្នេរសមុទ្រ Sentosa ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង