វៀតណាម៖ ប្រទេសវៀតណាមកំពុងស្នើរដំឡើងពន្ធ១០%បន្ថែមទៀតលើភេសជ្ជៈមានជាតិផ្អែម ដើម្បីកាត់បន្ថយជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ជាពិសេសក្នុងចំណោមក្មេងៗ។សេចក្តីព្រាងច្បាប់ពន្ធលើការប្រើប្រាស់ពិសេស (The special consumption tax) SCT កំពុងតែត្រូវបានដាក់ស្នើរទៅរដ្ឋាភិបាល ។ពន្ធ១០ភាគរយនឹងត្រូវបានដាក់លើ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ភេសជ្ជៈទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិផ្អែមខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់ Vietnam Investment Review។
យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារគ្រប់គ្រង តម្លៃភេសជ្ជៈអាចកើនឡើង ១០ ភាគរយដែលកំពុងតែស្ថិតក្នុងការសម្រេច។ អ្នកជំនាញអះអាងថាការប្រើប្រាស់ភេសជ្ជៈនឹងថយចុះ នៅពេលដែលអ្នកប្រើប្រាស់ប្តូរទៅប្រើផលិតផលជំនួស ឬភេសជ្ជៈមានជាតិស្ករតិច ដែលល្អសម្រាប់សុខភាពរបស់ពួកគេ។
ក្រសួងហិរញ្ញវត្ថវៀតណាមបានប៉ានប្រមាណថា«ការដំឡើងពន្ធ និងរួមចំណែកកាត់បន្ថយភាពធាត់ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀតដែលប៉ះពាល់ដល់សុខភាពមនុស្សជាតិ ជាពិសេសក្នុងចំណោមកូនក្មេងដែលងាយនិងកើតជំងឺដោយសារតែញាំភេសជ្ជៈផ្អែមលើសកម្រិតខ្លាំង។
ការប្រើប្រាស់ភេសជ្ជៈមានជាតិស្ករក្នុងមនុស្សម្នាក់បានកើនឡើងជិត ១.៥ ដងក្នុងរយៈពេល ៧ ឆ្នាំ ដោយឈានដល់ ៧០.៥៦ លីត្រក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០២០។ ទន្ទឹមនឹងនោះ អត្រានៃកុមារដែលលើសទម្ងន់ និងធាត់ក្នុងវ័យសិក្សាបានកើតឡើង ទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ បច្ចុប្បន្ននេះ ប្រទេសប្រហែល ៨៥ បានយកពន្ធលើភេសជ្ជៈដែលមានជាតិផ្អែមខ្លាំងដែលនេះកើនឡើងជិត ៦ ដង បើធៀបនឹង ១០ ឆ្នាំមុន៕