Cctimesw1140xh150cm copy

វៀតណាមគ្រោងដំឡើងពន្ធលើ«ភេសជ្ជៈនិងស្រាបៀរ»មានជាតិអាកុលខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ពលរដ្ឋវៀតណាមអង្គុយផឹក​ស្រាបៀរ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ REUTERS

វៀតណាម៖ ក្រសួងហិរញ្ញវត្ថុវៀតណាមប្រកាសគ្រោងនឹងដំឡើងពន្ធលើការប្រើប្រាស់ពិសេសលើភេសជ្ជៈមានជាតិអាកុលដល់ ១០០ភាគរយ នៅឆ្នាំ ២០៣០ ដែលជាវិធានការមួយដែលអាចប៉ះពាល់ដល់ឧស្សាហកម្មភេសជ្ជៈរបស់ប្រទេសវៀតណាម។

ក្រសួងហិរញ្ញវត្ថុវៀតណាមកំពុងរង់ចាំការអនុម័តពីសមាជិកសភា ដំឡើងពន្ធលើការប្រើប្រាស់ពិសេសលើស្រាបៀរ ដែលមានជាតិអាកុល ៧០ភាគរយ ទៅ ៨០ ភាគរយនៅឆ្នាំ ២០២៦ ហើយគ្រោងនឹងដំឡើងពន្ធលើកម្រិតជាតិបន្ថែមពី ៩០ ភាគរយទៅ ១០០ភាគរយនៅឆ្នាំ ២០៣០ បើធៀបនឹង បច្ចុប្បន្នមានប្រមាណ ៦៥ ភាគរយតែប៉ុណ្ណោះ។ តម្លៃភេសជ្ជៈ និងស្រាបៀរកំពុងកើនឡើងពី ២០ ភាគរយនៅឆ្នាំ ២០២៦ ធៀបនឹងឆ្នាំ ២០២៥ ដែលតម្លៃអាចនឹងបន្តកើនឡើងពី ២ ភាគរយទៅ ៣ ភាគរយអាស្រ័យលើអតិផរណា។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញវៀតណាម។

គួររំលឹកថា ឧស្សាហកម្មស្រាបៀររបស់ប្រទេសវៀតណាម បានរងការហាមឃាត់យ៉ាងខ្លាំងបំផុត ដោយច្បាប់បានកំណត់ពីការហាមឃាត់ស្តីពីការបើកបរក្នុងស្ថានភាពស្រវឹងរបស់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ២០១៩មក។ ក្រសួងហិរញ្ញវត្ថុ ក៏បានស្នើដំឡើងពន្ធលើការប្រើប្រាស់ពិសេសលើភេសជ្ជៈ និងបារីផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង