Cctimesw1140xh150cm copy

គីមជុងអ៊ុនត្រៀម«ស្វាគមន៍ពូទីន»ទៅកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបរវាងលោកពូទីន នឹងគីមជុងអ៊ុនក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០២៣

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចលោកប្រធានាធិបតីរុស្ស៊ី ពូទីន ដែលលោកនឹងធ្វើទស្សនកិច្ចពិសេសទៅកាន់ប្រទេសកូរ៉េខាងជើងនាពេលខាងមុខនេះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាសចាត់ទុកប្រទេសទាំងពីរគឺជាសមមិត្តដែលមិនអាចកាត់ថ្លៃបានជាមួយនេះ។ នេះបើតាមសារសម្ងាត់របស់លោកគីមបានផ្ញើទៅលោកពូទីនមុនដំណើរទស្សនកិច្ចលោកចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះទៅកាន់កូរ៉េខាងជើង។

ថ្លែងអបអរក្នុងទិវាជាតិរបស់រុស្ស៊ី លោក គីមជុងអ៊ុនបានអះអាងថាជំនួបរបស់លោកជាមួយលោកពូទីន នៅឯកន្លែងបាញ់បង្ហោះយានអវកាសរុស្ស៊ីកាលពីឆ្នាំមុន បានលើកកម្ពស់ទំនាក់ទំនងនៃ "ទំនាក់ទំនងយុទ្ធសាស្ត្រដែលមានអាយុកាលរាប់សតវត្ស" របស់ប្រទេសទាំងពីរ។

វិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង "លើគ្រប់វិស័យ" ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់កូរ៉េខាងជើងនៅឡើយនោះទេ។

គួរបញ្ជាក់ថាលោក គីមជុងអ៊ុន បានធ្វើដំណើរទៅកាន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន ដោយទស្សនាមជ្ឈមណ្ឌលបាញ់បង្ហោះអវកាស Vostochny Cosmodrome ជាកន្លែងដែលលោកពូទីនបានសន្យាថានឹងជួយលោកបង្កើតផ្កាយរណបរបស់កូរ៉េខាងជើង។លោក គីម ក៏បានសរសើររុស្ស៊ីចំពោះការសម្រេចបានលទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងប្រទេសដ៏រឹងមាំមួយ ទោះបីជាការដាក់ទណ្ឌកម្មរបស់លោកខាងលិចកំពុងតែកើតឡើងលើប្រទេសរុស្ស៊ីក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង