Cctimesw1140xh150cm copy

«ផ្តាសាយបក្សី»វាយប្រហារកសិដ្ឋានជាច្រើនកន្លែងក្នុងប្រទេសអូស្រា្តលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អូស្ត្រាលី៖ ជំងឺផ្តាសាយបក្សីដែលជាជំងឺកំពុងផ្ទុះខ្លាំងត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមទាមួយនៅជិតទីក្រុងមែលប៊ន ដែលនៅជិតកសិដ្ឋានបសុបក្សីចំនួនប្រាំ ដែលមេរោគបានរីករាលដាលនិងសម្លាប់ទាអស់ជាច្រើនក្បាល។

អាជ្ញាធរអូស្រា្តលីកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងវិញនៃជំងឺផ្តាសាយបក្សីពីរប្រភេទនៅជិតទីក្រុងមែលប៊ន ដែលជាជំងឺផ្តាសាយបក្សីប្រភេទ H7N3 កើតមាននៅលើកសិដ្ឋានចិញ្ចឹមសត្វចំនួនបួន និងប្រភេទ H7N9 នៅលើកសិដ្ឋានបសុបក្សីចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីភាគនិរតី។

នាយកដ្ឋានកសិកម្ម Victoria បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាការធ្វើតេស្តបានបញ្ជាក់ពីមេរោគ H7N3 ខ្ពស់នៅក្នុងកសិដ្ឋានទាជាច្រើនកន្លែងក្នុងប្រទេស។ទាដែលឆ្លងមេរោគ នឹងងាប់នឹងត្រូវបានយកទៅកប់ចោលដោយក្រោមការត្រួតពិនិត្យរបស់ពេទ្យសត្វ ស្របតាមគោលនយោបាយជាតិ ហើយទីតាំងនឹងត្រូវបានសម្អាត និងជម្រះការឆ្លងរីករាលដាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង