681 ezgif.com resize
Swift cc time

លោក ឃួង ស្រេង៖ អ្នកដែលយកភាស៊ី«លើសសៀវភៅបន្ទុក»ត្រូវប្រឈមនឹងការជាប់ទោស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌពិសេស ប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់គឺអាចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស។ ការណែនាំបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុថា៖ «បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល។ នៅតាមផ្សារត្រូវតែរៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសម្អាតឲ្យបានស្អាត»។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា «ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹកាចាប់ចម្រិត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខនឹងច្បាប់ និងមិនអាចឲ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ»។

បន្ថែមពីនេះ នៅតាមផ្សារលោក ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា មិនត្រូវឲ្យមានល្បែងស៊ីសង ជាដាច់ខាត។ លោកថា សម្រាប់អាណត្តិទី៧នេះ ត្រូវតែអនុវត្តការងារនេះឲ្យបានតឹងរឹងបំផុត៕

Khcct banner

អត្ថបទទាក់ទង