Cctimesw1140xh150cm copy

ដាណឺម៉ាកប្រកាសប្រមូល«មីហិរ»កូរ៉េខាងត្បូងក្រោយរកឃើញប៉ះពាល់ដល់សុខភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាកបានប្រកាសប្រមូលមកវិញមីហិររបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងដាក់លក់ក្នុងទីផ្សារក្នុងស្រុកបន្ទាប់ពីអ្នកជំនាញបានរកឃើញថាមីហិររបស់កូរ៉េខាងត្បូងមួយចំនួនមានផ្ទុកសារធាតុ capsaicin (សារធាតុហិរខ្លាំងប៉ះពាល់ដល់សុខភាព)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ប្រទេសដាណឺម៉ាកបានចេញផ្សាយ។

យោងតាមរដ្ឋបាលពេទ្យសត្វ និងចំណីអាហាររបស់ដាណឺម៉ាកបានឲ្យដឹងថា ផលិតផលមីហិរកញ្ចប់ Samyang Foods ចំនួនបីត្រូវបានគេវាយតម្លៃថាមានកម្រិតគ្រោះថ្នាក់នៃសារធាតុ capsaicin (ហិរខ្លាំង) ដែលអ្នកញាំមីហើយអាចនឹងពុលដោយសារជាតិម្ទេសលើសកម្រិត។ ផលិតផលមីកញ្ចប់ហិរ៣របស់កូរ៉េដែលប្រទេសដាណឺម៉ាកប្រកាសប្រមូល នឹងឲ្យពលរដ្ឋបោះចោលឈប់ប្រើប្រាស់រួមមានមី Samyang instant ramen line, Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken និង Hot Chicken Stew កំពុងត្រូវបានដកចេញពីការលក់នៅក្នុងប្រទេសដាណឺម៉ាក។

ស្ថាប័នជាតិដាណឺម៉ាកបានអះអាងថា កម្រិតនៃជាតិហិរក្នុងមីមួយកញ្ចប់គឺខ្ពស់ណាស់ដែលពួកគេបង្កហានិភ័យដល់អ្នកប្រើប្រាស់ដែលមានការពុលបន្ទាប់ពីញាំ។ មន្រ្តីក្នុងតំបន់អំពាវនាវឲ្យអ្នកដែលកំពុងតែប្រើប្រាស់ មីនេះបញ្ឈប់ជាបន្ទាន់ បោះចោល រឺប្រគល់ឲ្យទៅហាងដែលខ្លួនបានទិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង