ថៃ៖ ប្រទេសថៃបានរកឃើញករណីកូវីដ១៩ឆ្លងថ្មីចាប់តាំងពីសប្តាហ៍មុនមកមានជាង ៩០០ ករណី ដោយក្នុងនោះមានអ្នកស្លាប់ម្នាក់ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានកូវីដ១៩របស់នាយកដ្ឋានទំនាក់ទំនងសាធារណៈថៃបានបង្ហាញ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានកូវីដ១៩នៃប្រទេសថៃបានបង្ហាញថាមានមនុស្ស ២,៧៦២ នាក់កំពុងសម្រាកព្យាបាល Covid-19 ចាប់ពីថ្ងៃទី ២-៨ ខែមិថុនាជាមធ្យមមានករណីធ្ងន់ធ្ងរ ៣៩៥ នាក់ក្នុងមួយថ្ងៃ។ចំនួននេះបានកើនឡើង ៤៨.៣% ចាប់ពីថ្ងៃទី ២៦ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ដែលករណីបញ្ជូនទៅមន្ទីរពេទ្យមានចំនួន ១,៨៦៣ ករណី។
ពីរសប្តាហ៍មុនត្រូវបានគេរាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ដោយសារកូវីដ១៩ជារៀងរាល់ថ្ងៃ។ចាប់តាំងពីខែមករាមក អ្នកជំងឺចំនួន ២៣,២៤៥ នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ នឹងចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ថាកើនដល់ ១៣៧ គិតមកដល់ពេលនេះ។
ការស្រាវជ្រាវបានបង្ហាញថា វ៉ាក់សាំងកូវីដប្រភេទថ្មី KP.2 បានប្រើបំប្លែងបំរែបំរួលរងប្រភេទ V1104L ដើម្បីជួយដល់ការបង្កើនប្រសិទ្ធភាពរបស់វា ដែលនាំអោយមានការឆ្លើយតបលឿនជាងមុននៅកម្រិតទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។ វ៉ាក់សាំង KP.2 ឥឡូវនេះកំពុងរង់ចាំការយល់ព្រមពី អង្គការសុខភាពពិភពលោក (WHO) ហើយនឹងត្រូវប្រើប្រាស់ជាវ៉ាក់សាំង កូវីដ១៩ ដ៏សំខាន់សម្រាប់ការឆ្លងរីករាលដាលថ្មីនៃមេរោគកូវីដ១៩៕