Cctimesw1140xh150cm copy

សង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីនផ្តាច់ជីវិតមនុស្ស៣៧,១២៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាឡេស្ទីន៖ ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣៧,១២៤ នាក់ត្រូវបានសម្លាប់ និង ៨៤,៧១២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំមុន។ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាចំនួន ៥ លើកនៅតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយបានសម្លាប់មនុស្ស ៤០ នាក់ និងរបួស ២១៨ នាក់ផ្សេងទៀត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានចេញផ្សាយនាថ្ងៃពុធនេះ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានអនុម័តដំណោះស្រាយមួយក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ជាបីដំណាក់កាលដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា។អនុម័តដោយសំឡេងភាគច្រើនដោយសំឡេងគាំទ្រ ១៤ និងរុស្ស៊ីអនុប្បវាទ ដំណោះស្រាយ ២៧៣៥ ក៏ជំរុញឱ្យភាគីជម្លោះទាំងពីរអនុវត្តលក្ខខណ្ឌនៃសំណើនេះ "ដោយគ្មានការពន្យាពេល និងដោយគ្មានលក្ខខណ្ឌ" ។

អ៊ីស្រាអែលបាន "ទទួលយក" កិច្ចព្រមព្រៀងនេះ ហើយ "អំពាវនាវ" ដល់ក្រុមហាម៉ាសឱ្យធ្វើដូចគ្នា។ក្រុមហាម៉ាស់បានប្រកាសនៅពេលក្រោយកាលពីថ្ងៃចន្ទថា ខ្លួនស្វាគមន៍ចំពោះដំណោះស្រាយនេះ ហើយបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការសហការជាមួយអ្នកសម្របសម្រួលដើម្បីចូលរួមការចរចាដោយប្រយោល ដើម្បីអនុវត្តគោលការណ៍ដំណោះស្រាយ "ដែលស្របតាមការទាមទាររបស់ប្រជាជន " រួមទាំងបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សា ការដកទ័ពអ៊ីស្រាអែលទាំងស្រុង ការដោះដូរអ្នកទោស និងចំណាប់ខ្មាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង