681 ezgif.com resize
Swift cc time

មន្ត្រីនគរបាល៤រូប ត្រូវបានដកហូតមុខតំណែង ដោយសារល្មើសវិន័យនគរបាលជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មន្ត្រីនគរបាលចំនួន ៤រូប ត្រូវបានដកហូតមុខតំណែង ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពី ការដកហូតមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី៥ មិថុនា កន្លងទៅ។ មន្ត្រីនគរបាលទាំង ៤រូបនោះ មកពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។

មន្ត្រីនគរបាលចំនួន ៤រូប ត្រូវបានដកហូតមុខតំណែង រួមមាន លោក សុខ សុមនោ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឱ្យមកជាមន្ត្រី។ លោក ភូ សុផល ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឱ្យមកជាមន្ត្រី។ លោក ឆយ គឹមឡេ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឱ្យមកជាមន្ត្រី និងលោក អ៊ន លុច ពីនាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ឱ្យមកជាមន្ត្រី៕

Khcct banner

អត្ថបទទាក់ទង