Cctimesw1140xh150cm copy

កម្តៅនៅក្រុងប៉េកាំងឡើងដល់៤០អង្សាសេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កម្តៅក្តៅខ្លាំងក្នុងក្រុងប៉េកាំងបានកើនដល់ ៤០អង្សាសេមិនធ្លាប់មានប៉ុន្មានឆ្នាំចុងក្រោយមកនេះកម្តៅក្តៅបែបនេះត្រូវបានកត់ត្រាជាលើកដំបូងក្នុងឆ្នាំ ២០២៤។ ក្រុមអ្នកព្យាករណ៍រំពឹងថា រលកកំដៅខ្លាំងនឹងបន្តរហូតដល់ចុងសប្តាហ៍ ហើយសេវាឧតុនិយមរបស់ទីក្រុងកាលពីថ្ងៃចន្ទបានបង្កើនការជូនដំណឹងអំពីសីតុណ្ហភាពខ្ពស់ដែលមិនធ្លាប់មានទៅកាន់ប្រជាពលរដ្ឋឲ្យមានប្រុងប្រយ័ត្នខ្ពស់។

បើតាមអាជ្ញាធរចិនអ្នកស្រុកត្រូវបានណែនាំឱ្យកាត់បន្ថយពេលវេលាចេញក្រៅកំឡុងពេលសីតុណ្ហភាពក្តៅខ្លាំងជាពិសេសពីចន្លោះម៉ោង ១១ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល អ្នកឧតុនិយមបានព្រមានថា តំបន់មួយចំនួនក្នុងទីក្រុងប៉េកាំងអាចជួបប្រទះអាកាសធាតុកាន់តែក្តៅខ្លាំងហើយអាចបណ្តាលឲ្យប៉ះពាល់ដល់អ្នកដែលមានសុខភាពខ្សោយផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង