Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាភិបាលកម្ពុជាប្រកាស«កែសម្រួលរចនាសម្ព័ន្ធ»តាមក្រសួង,ស្ថាប័ន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។PM

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ មិថុនា បានចេញសារាចរ ស្តីពីការរៀបចំ និង ការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយផ្អែកលើស្នូលនៃ"យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១”។ក្នុងសារាចរនោះ បានហាមមិនឱ្យមានការកើនឡើងនៃចំនួនអង្គភាពនោះទេ ហើយថែមទាំងលើកទឹកចិត្តពិនិត្យឡើងវិញរចនាសម្ព័ន្ធ ដើម្បីធ្វើការកែសម្រួល ឬច្របាច់បញ្ចូលគ្នា ឬលុបចោលតែម្តង។

យោងតាមសារាចររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា សារាចរនេះ ផ្អែកលើស្នូលនៃ "យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលផ្តោតលើអភិបាលកិច្ច និង ការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ឈរលើអភិក្រម ពង្រឹង និង ការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ។

ក្នុងសារាចរនោះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវពិនិត្យ និង រៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានរៀបរយ ប្រើប្រាស់ឱ្យអស់នូវលទ្ធភាព មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាពទោះក្នុងកម្រិតណាមួយក៏ដោយ និង ត្រូវពិនិត្យឡើងវិញរចនាសម្ព័ន្ធ មានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដើម្បីធ្វើការកែសម្រួល ឬច្របាច់បញ្ចូលគ្នាឬលុបចោលតែម្តង។

បើតាមសារាចរ ការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធតាម ក្រសួង ស្ថាប័ន ត្រូវអនុវត្តដើម្បីធានាឱ្យបាននូវការគ្រប់គ្រង និងប្រើប្រាស់ ធនធានមនុស្ស និង ថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់។




ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង