ហាណូយ៖ ប្រធានាធិបតីវៀតណាម លោក To Lam បានប្រាប់ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយឯកឧត្តម Xiong Bo ថា វាជារឿងសំខាន់ដែលជម្លោះដែនសមុទ្រចិនខាងត្បូងត្រូវតែគ្រប់គ្រងបានល្អ ហើយផលប្រយោជន៍របស់ប្រទេសនីមួយៗត្រូវបានគោរព ជៀងវាងការបង្កបញ្ហាជម្លោះណាមួយរវាងប្រទេសទាំងពីរ។
បើតាមលោក To Lam ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ប៉ុន្តែប្រទេស ទាំងពីរបានជាប់ពាក់ព័ន្ធក្នុងជម្លោះដែនសមុទ្រអស់រយៈពេលជាច្រើនឆ្នាំនៅសមុទ្រចិនខាងត្បូង ហើយប្រទេសនានាចាំបាច់ត្រូវគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកតាមការសម្រេចរបស់តុលាការអន្តរជាតិលើបញ្ហាសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរចាំបាច់ត្រូវ "ស្វែងរកយ៉ាងសកម្មនូវដំណោះស្រាយដែលស្របតាមច្បាប់អន្តរជាតិ"។
គួរបញ្ជាក់ថាប្រទេសវៀតណាម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការផ្លូវដែក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីចិនលោក Xi Jinping កាលពីខែធ្នូ។ លោក Lam បានរំលឹកឡើងវិញពីភាពចាំបាច់ក្នុងការជំរុញការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំ ហើយបានស្នើឱ្យប្រទេសចិនបើកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម៕