Cc time web banner 054637

ចិនជ្រើសរើសអ្នកជំនាញទៅអវកាស២១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសនៅថ្ងៃអង្គារនេះថា បេក្ខជនចំនួន ១១នាក់ រួមទាំងអ្នកបើកយន្តហោះចំនួន ៨ នាក់ និងអ្នកឯកទេសផ្ទុកទំនិញចំនួន ២នាក់ ត្រូវបានជ្រើសរើសសម្រាប់ក្រុមអវកាសយានិកលើកទី ៤ របស់ប្រទេសចិន។

ទីភ្នាក់ងារអវកាសចិន (CMSA) បានឲ្យដឹងថា ក្នុងចំណោមអ្នកឯកទេសដឹកទំនិញទាំង ២នាក់នោះ ម្នាក់មកពីហុងកុង និងម្នាក់ទៀតមកពីម៉ាកាវ នេះជាលើកទីមួយហើយដែលប្រទេសចិនបានជ្រើសរើសអ្នកជំនាញផ្នែកផ្ទុកទំនិញ នៅហុងកុង និងម៉ាកាវ ដែលជាការផ្លាស់ប្តូរដែលទទួលបានការគាំទ្រខ្លាំង និងការចូលរួមយ៉ាងច្រើនពីសហគមន៍មូលដ្ឋាន នៅក្នុងប្រទេស។ បេក្ខជនទាំងនេះ នឹងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងខ្លាំងខ្លា ដោយមានការធ្វើតេស្តសមត្ថភាពជាច្រើនបែបតាមគោលការណ៍របស់ខាងអាវកាស។

ក្នុងការជ្រើសរើសបេក្ខជន និងបណ្តុះបណ្តាលអវកាសយានិករបស់ចិន បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីរចនាបទទំនើបៗ និងត្រូវបានបង្កើតឡើងយ៉ាងល្អនៅក្នុងប្រទេសចិន។ នៅពេលដែលកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរុករកអវកាសយានិកកាន់តែស៊ីជម្រៅ អវកាសយានិកបរទេសនឹងត្រូវបាន ឱ្យចូលរួមក្នុងដំណើរការជ្រើសរើស និងបណ្តុះបណ្តាល ហើយបន្តបេសកកម្មជាបន្តបន្ទាប់នៅក្នុងស្ថានីយអវកាសរបស់ប្រទេសចិន។

គួរបញ្ជាក់ថា ប្រទេសចិនបានជ្រើសរើសអវកាសយានិកចំនួន ១៤ នាក់ពីអ្នកបើកយន្តហោះកងទ័ពអាកាសក្នុងឆ្នាំ ១៩៩៨ និង ៧ នាក់ទៀតក្នុងឆ្នាំ ២០១០។ នៅឆ្នាំ ២០២០ ចិនបានបញ្ចប់ការជ្រើសរើសក្រុមទី ៣ នៃអវកាសយានិកចំនួន ១៨ នាក់ ដែលរួមមានអាកាសយានិកអវកាស វិស្វករហោះហើរ និងអ្នកឯកទេសផ្ទុកទំនិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង