ម៉ាឡាវី៖ យន្តហោះមួយគ្រឿងដែលដឹកអនុប្រធានាធិបតីរបស់ប្រទេសម៉ាឡាវីលោក Saulos Chilima និងមនុស្សប្រាំបួននាក់ផ្សេងទៀតបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា។ យន្តហោះដឹកលោក Chilima បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាបន្ទាប់ពីចាកចេញពីរដ្ឋធានី Lilongwe នៅព្រឹកថ្ងៃចន្ទ។
យន្តហោះដឹកលោកត្រូវបានគេសន្មត់ថាចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mzuzu នៅភាគខាងជើងនៃប្រទេសម៉ាឡាវី ក៏ប៉ុន្តែស្រាប់តែបាត់ដំណឹងពីដានហោះហើររបស់លោកភា្លមៗក្រុមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តស្វែងរក៕