681 ezgif.com resize
Swift cc time

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ទូកដរ ដែលដាក់មនុស្សលើសចំណុះ ធ្វើឱ្យទូកលិចក្នុងខេត្តកំពង់ធំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

កំពង់ធំ៖ កម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ទូកដរ ដែលបានដាក់មនុស្សលើសចំណុះ ធ្វើឱ្យទូកលិច បណ្តាលឱ្យសិស្សសាលាម្នាក់ បាត់បង់ជីវិត។ តាមរបាយការណ៍របស់សមត្ថកិច្ច ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនម្ចាស់ទូកដរ ឈ្មោះ សឿ យូន ភេទស្រី អាយុ ៤០ឆ្នាំ នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨មិថុនាកន្លងទៅ ទូកដរមួយគ្រឿង ដឹកសិស្សសាលាចំនួន ១៥នាក់ ឆ្លងស្ទឹងសែន បានលិចបណ្ដាលឲ្យស្លាប់ក្មេងស្រីម្នាក់ អាយុ ១៣ឆ្នាំ នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឱ្យដឹងថា ទូកដរខាងលើ បានដឹកសិស្សមករៀននៅសាលាអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈូកគ្រួស ឃុំឈូក ស្រុកប្រាសាទសំបូរ មូលហេតុ ទូកតូចផ្ទុកមនុស្សច្រើន៕

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Khcct banner

អត្ថបទទាក់ទង