Cctimesw1140xh150cm copy

ថាក់ស៊ីន ត្រៀមប្រឈមមុខនឹងការកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសថារូបលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ ពាក្យបណ្តឹងនៃការប្រមាថព្រះមហាក្សត្រថៃលើរូបលោកនេះត្រូវបានដាក់ដោយរបបយោធាថៃដែលថាលោក ថាក់ស៊ីន បានចោទប្រកាន់ព្រះមហាក្សត្រថៃថាបានចូលរួមជាមួយរដ្ឋាភិបាលថៃក្នុងការផ្តួលរលំរបបប្អូនស្រីរបស់លោកក្នុងឆ្នាំ ២០១៥ ដែលលោកបានផ្តល់បទសម្ភាស៍ឲ្យកាសែតជប៉ុនមួយកាលលោកកំពុងតែរត់ភៀសខ្លួន។

លោក ថាក់ស៊ីន បានឲ្យដឹងថាលោកនឹងជួបព្រះរាជអាជ្ញាថៃនៅថ្ងៃទី ១៨ ខែមិថុនាខាងមុខនេះ ប៉ុន្តែលោកមិនបារម្ភអំពីការសម្រេចក្តីរបស់តុលាការឡើយ ហើយបានត្រៀមខ្លួនជាស្រេចដើម្បីប្រឆាំងនឹងការចោទប្រកាន់លើរឿងនេះ។ លោកថាក់ស៊ីនដែលមានវ័យ ៧៤ ឆ្នាំបានបដិសេធការប្រព្រឹត្តខុសរបស់ខ្លួន ហើយបានសន្យាម្តងហើយម្តងទៀតនូវភក្តីភាពចំពោះព្រះមហាក្សត្រ ។

មហាសេដ្ឋីរូបនេះបានត្រលប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំ លោកត្រូវបានកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ក្រោយមកបានប្តូរទៅមួយឆ្នាំដោយព្រះមហាក្សត្រលើកលែងទោស លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែកុម្ភៈ បន្ទាប់ពីជាប់ឃុំបានតែប្រាំមួយខែបន្ទាប់ពីរូបលោកបានប្រឈមនឹងបញ្ហាសុខភាព៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង