Cctimesw1140xh150cm copy

ចិន៖ អាម៉េរិកកំពុងតែប្រណាំងប្រជែងសព្វាវុធក្នុងសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong

ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានគូសបញ្ជាក់ថាសហរដ្ឋអាម៉េរិកកំពុង បង្កបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ហើយអាម៉េរិកបានដាក់ពង្រាយយោធារបស់ខ្លួននៅទីនោះកំពុងប្រែក្លាយសមុទ្រចិនខាងត្បូងទៅជាកន្លែងប្រណាំងប្រជែងសព្វាវុធ។

បើតាមលោក Sun Weidong ជម្លោះដែនសមុទ្រនាពេលថ្មីៗនេះ រវាងចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យសមុទ្រចិនខាងត្បូងប្រែក្លាយជាយុទ្ធសាស្ត្រខ្ពស់ ក្លាយជាចំណុចប្រទាក់ដ៏មានសក្តានុពលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

លោក Sun បន្ថែមទៀតថាកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាម៉េរិកកំពុង "លើកកម្ពស់ការដាក់ពង្រាយ និងសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង ដោយញុះញង់ និងបង្កើនជម្លោះដែនសមុទ្រ និងការបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃប្រទេសនៅតាមឆ្នេរសមុទ្រ"ដែលមានសិទ្ធក្នុងការគ្រប់គ្រង់ដែនសមុទ្រចិនខាងត្បូង។

សម្រាប់លោក Sun សកម្មភាពរបស់សហរដ្ឋអាម៉េរិកក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងតំបន់កំពុងអូសតំបន់នេះចូលទៅក្នុងហានិភ័យនៃការប្រណាំងប្រជែងអាវុធ ដោយដាក់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលនៅក្រោមស្រមោលនៃជម្លោះភូមិសាស្ត្រនយោបាយ។ លោកបានសង្គត់ធ្ងន់ថា ចិនប្តេជ្ញាគ្រប់គ្រងជម្លោះឱ្យបានត្រឹមត្រូវជាមួយភាគីក្នុងសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនាផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង