ខេត្តកោះកុង៖ កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដឹកទំនិញពីថៃចូលកម្ពុជា នៅថ្ងៃទី ៩ មិថុនានេះ បានជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង។ជនរងគ្រោះលើ កប៉ាល់ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរជួយសង្គ្រោះ និង ស្រង់ជនរងគ្រោះជាបឋមពីក្នុងសមុទ្រ។
យោងតាមរបាយការណ៍ កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺនឺ)មានមនុស្សចំនួន ១០ នាក់ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និង បាននាំមកកាន់ដីគោកក្រុងព្រះសីហនុ។អ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកិច្ចសហការយ៉ាងល្អពីរដ្ឋបាលខេត្តព្រះសីហនុ ក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ និង កំពង់ផែស្វយត័ក្រុងព្រះសីហនុ។