Cctimesw1140xh150cm copy

ត្រាំព្រមានដំឡើងពន្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានព្រមានថាលោកអាចនឹងដាក់ពន្ធលើប្រទេសនានា រួមទាំងប្រទេសចិន ដែលមិនទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍ដែលគ្មានឯកសារពីទឹកដីរបស់ពួកគេទៅកាន់សហរដ្ឋអាម៉េរិក ការដំឡើងពន្ធនេះនឹងធ្វើឡើងប្រសិនបើលោកឈ្នះការបោះឆ្នោតសហរដ្ឋអាម៉េរិកក្នុងខែវិច្ឆិកាខាងមុខនេះ។ ការអះអាងរបស់លោក Trump បានធ្វើឡើងក្នុងពេលលោកចុះឃោសនាបោះឆ្នោតក្បែរព្រំដែនរដ្ឋ Arizona លោកមិនបានបញ្ជាក់ពីទំហំនៃពន្ធដែលលោកនឹងដាក់ឡើយ។

ជាការឆ្លើយតបជាមួយអ្នកកាសែតជុំវិញនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់ លោកនឹងទប់ស្កាត់លំហូរជនចំណាកស្រុកឆ្លងចូលសហរដ្ឋអាម៉េរិកដោយខុសច្បាប់ ហើយប្រសិនបើប្រទេសណាមួយ ដូចជាប្រទេសចិន មិនជួយទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាម៉េរិក យើងនឹងដាក់ពន្ធឲ្យខ្លាំងខ្លាលើប្រទេសទាំងនោះ។

លោកដូណាល់ត្រាំក៏បានរិះគន់កិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់លោក Biden ក្នុងការបង្រ្កាបមនុស្សឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់អាម៉េរិកដោយខុសច្បាប់ ដែលជាការហាមឃាត់សិទ្ធិជ្រកកោនស្រដៀងនឹងការរឹតបន្តឹងដែលលោក Trump ព្យាយាមអនុវត្តនៅពេលលោកជាប្រធានាធិបតី។

គួរបញ្ជាក់ថាលោក ចូ បៃដិន បានចាត់វិធានការប្រតិបត្តិកាលពីថ្ងៃអង្គារ ដែលបានបង្កើតការហាមឃាត់សិទ្ធិជ្រកកោនយ៉ាងខ្លាំងខ្លាលើជនចំណាកស្រុកដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក។ ក្រោមការបញ្ជារបស់លោក បៃដិន ជនចំណាកស្រុកដែលចាប់បានឆ្លងដែនដោយខុសច្បាប់អាចត្រូវបាននិរទេស ឬបញ្ជូនត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញភ្លាមៗ ក្រោមវិធានការដែលបានចូលជាធរមានកាលពីថ្ងៃពុធ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង