Cctimesw1140xh150cm copy

ហុងកុងនឹងដាក់ទោសអ្នកនាំចូលបារីអេឡិចត្រូនិច ៧ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ហុងកុង៖ ទីក្រុងហុងកុងបានចេញសេចក្ដីសម្រេច នាថ្ងៃ៦ ខែមិថុនានេះ ក្នុងផែនការហាមឃាត់លើការប្រើប្រាស់បារីអេឡិចត្រូនិច និងបារីគ្រប់ប្រភេទ ដែលការប្រើប្រាស់បានធ្វើឲ្យមានផលប៉ះពាល់ទៅលើសុខភាពរបស់កុមារ និងយុវជនជាច្រើនម៉ឺននាក់ក្នុងទីក្រុង។ ផែនការនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការនាំចូល ផលិត និងលក់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់អេឡិចត្រូនិចជាច្រើនប្រភេទកំពុងតែមានការកើនឡើងជាខ្លាំងក្នុងទីក្រុងហុងកុង។

មន្ត្រីក្រសួងសុខាភិបាលចិន លោក Lo Chung-mau បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ហុងកុងនឹងហាមឃាត់ទាំងស្រុងនូវការនាំចូលផលិតផលថ្នាំជក់ និងការប្រើប្រាស់បារីអេឡិចត្រូនិចទាំងអស់ដែលកំពុងរាល់ដាល់នៅក្នុងប្រទេស ដែលកំពុងធ្វើឲ្យមានផលប៉ះពាលទៅដល់សុខភាពកុមារ និងយុវជនដែលបានប្រើប្រាស់។

ប្រសិនបើ មាននណាម្នាក់នៅក្នុងទីក្រុង ដែលនាំចូលបារីអេឡិចត្រូនិចអាចត្រូវបានផ្តន្ទាទោស ដោយជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានដុល្លារហុងកុង (២៥៦,០០០ ដុល្លារអាមេរិក)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង