រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានទៅកាន់លោកខាងលិចថាលោកនឹងប្រើប្រាស់កម្លាំងសព្វាវុធប្រសិនបើក្រុមប្រទេសលោកខាងលិចបើកការវាយប្រហារគោលដៅណាមួយក្នុងប្រទេសរុស្សី ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានបែកធ្លាយមួយចំនួនបានបង្ហាញថាលោកខាងលិចកំពុងតែធ្វើការលួចបញ្ជូនទាហានបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីបន្តប្រឆាំងជាមួយនឹងទាហានរុស្សី។
មេដឹកនាំរុស្សីរូបនេះបានព្រមានថាប្រសិនបើក្រុមលោកខាងលិចបន្តផ្គត់ផ្គង់អាវុធទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់រុស្សី នោះបានន័យថាលោកខាងលិចកំពុងតែចង់មានសង្រ្គាមជាមួយប្រទេសរុស្សី ហើយរុស្សីនឹងធ្វើការឆ្លើយតបលឿន នឹងមានធ្លាប់មានពីមុនឡើយប្រសិនបើទឹកដីរុស្សីរងការគំរាមគំហែងណាមួយ។
សម្រាប់ពូទីន ការបន្តបញ្ជូនជំនួយទៅកាន់អ៊ុយក្រែនជាច្រើនប្រភេទហូរហែរបស់លោកខាងលិចមិនមែនជាសញ្ញាដើម្បីបានបញ្ចប់សង្រ្គាមជាមួយរុស្សីឡើយ តែវាជាសញ្ញានៃការបន្តអូសបន្លាយសង្រ្គាមឲ្យកាន់តែយូរ នឹងបង្កឲ្យសង្រ្គាមរវាងរុស្សី-អ៊ុយក្រែនមិនអាចមានថ្ងៃបញ្ចប់ឡើយ៕